Выберите трек для воспроизведения
អូន ញញឹមស្រស់ណាស់
បងទើបប្រទះ អូនម្ដង នេះទេពៅ
សម្រស់ ញញឹមអូនទុកសល់ នៅ
ឱ្យបងនឹកពៅ គ្រប់ពេលវេលា
បង ស្វែងរកផ្ទះអូន
មិនបានជួបជួន ដូចចិត្តដែលប្រាថ្នា
តែសំណាងបង មានគេប្រាប់ថា
អូនឈ្មោះនេត្រា កញ្ញាប្រពៃ
បង សប្បាយចិត្តណាស់!
ដោយបានស្គាល់ច្បាស់
នូវឈ្មោះស្រស់ស្រី
បើអូនដឹង ថាបងបេតី
ម៉្លេះសមកែវស្រី
អាណិតបងយ៉ាងណា
បងស៊ូតែទ្រាំចុះ
ទុកឱ្យសម្រស់ អូនឋិតក្នុង ចិន្ដា
បងស្នេហ៍ ជានិច្ច ឈ្មោះអូននេត្រា
ធ្វើម្ដេចវាសនា បងមាន និស្ស័យ
បង សប្បាយចិត្តណាស់!
ដោយបានស្គាល់ច្បាស់
នូវឈ្មោះស្រស់ស្រី
បើអូនដឹង ថាបងបេតី
ម៉្លេះសមកែវស្រី
អាណិតបងយ៉ាងណា
បងស៊ូតែទ្រាំចុះ
ទុកឱ្យសម្រស់ អូនឋិតក្នុង ចិន្ដា
បងស្នេហ៍ ជានិច្ច ឈ្មោះអូននេត្រា
ធ្វើម្ដេចវាសនា បងមាន និស្ស័យ