Выберите трек для воспроизведения
បងស្រែកច្រៀង ម្តេចនាងយំ ម្តេចស្រីយំ
ខឹងនឹងខ្ញុំ ឬខឹងអ្នកណា?
បងស្រែកច្រៀងម្តេចនាងយំ ម្តេចស្រីយំ
ខឹងនឹងខ្ញុំ ឬខឹងអ្នកណា?
ឬសប្បាយ ព្រោះយើងបានជួបគ្នា
ឬយ៉ាងណា សូមជីវ៉ាស្រដី
ឬស្អប់បងជាចម្រៀង ឬមួយនាង
ស្រណោះភ្លៀង កណ្តាលរាត្រី
ឬស្អប់បងជាចម្រៀង ឬមួយនាង
ស្រណោះភ្លៀង កណ្តាលរាត្រី
ឬស្រណោះបទចម្រៀងមានន័យ
ឬមួយស្រី នឹកអាល័យដល់គ្រួសារ
ឈប់យំទៅ ពៅអើយបងច្រៀង អឺយបងច្រៀង
បំពេនាងជាម្ចាស់ចិន្តា
ឈប់យំទៅ ពៅហើយបងច្រៀង អឺយបងច្រៀង
បំពេនាងជាម្ចាស់ចិន្តា
ស្នេហ៍បងស្មោះលុះ ត្រាអស់សង្ខារ
កុំសង្កា ថារៀមរ៉ាដោះដៃ
បងស្រែកច្រៀង ម្តេចនាងយំ ម្តេចស្រីយំ
ខឹងនឹងខ្ញុំ ឬខឹងអ្នកណា?
បងស្រែកច្រៀងម្តេចនាងយំ ម្តេចស្រីយំ
ខឹងនឹងខ្ញុំ ឬខឹងអ្នកណា?
ឬសប្បាយ ព្រោះយើងបានជួបគ្នា
ឬយ៉ាងណា សូមជីវ៉ាស្រដី
ឬស្អប់បងជាចម្រៀង ឬមួយនាង
ស្រណោះភ្លៀង កណ្តាលរាត្រី
ឬស្អប់បងជាចម្រៀង ឬមួយនាង
ស្រណោះភ្លៀង កណ្តាលរាត្រី
ឬស្រណោះបទចម្រៀងមានន័យ
ឬមួយស្រី នឹកអាល័យដល់គ្រួសារ
ឈប់យំទៅ ពៅអើយបងច្រៀង អឺយបងច្រៀង
បំពេនាងជាម្ចាស់ចិន្តា
ឈប់យំទៅ ពៅហើយបងច្រៀង អឺយបងច្រៀង
បំពេនាងជាម្ចាស់ចិន្តា
ស្នេហ៍បងស្មោះលុះ ត្រាអស់សង្ខារ
កុំសង្កា ថារៀមរ៉ាដោះដៃ
ថារៀមរ៉ាដោះដៃ