Выберите трек для воспроизведения
ថ្ងៃនេះរូបអូន នឹងត្រូវឃ្លាតពីបង
អូនគ្មានបំណង នឹងបែកគ្នាឡើយណា
ស្នេហ៍នៅតែស្នេហ៍ ឥតមានប្រួលប្រែសាវា
អូនសច្ចាថាស្នេហ៍បងមួយ
អូនសច្ចាថាស្នេហ៍បងមួយ
អូនឃ្លាតពីបង ក៏មិនឃ្លាតយូរឡើយ
ឱប្រុសបងអើយ សូមបងកុំខឹងអី
ថ្ងៃនេះយើងព្រាត់ ក៏គង់នៅមានស្អែកថ្មី
យើងបានរួមនិស្ស័យស្នេហា ហាហាហា
យើង នឹងបានរួមនិស្ស័យស្នេហ៍
ម្សិលមិញយើងបណ្តើរគ្នាលេង
ស្តាប់សូរស័ព្ទភ្លេង ធម្មជាតិមកបំពេ
អង្អែលដួងចិត្ត ដួងចិត្តឱ្យរឹតស្នេហ៍
ស្នេហ៍!ស្នេហ៍!ស្នេហ៍! មិនអាចបំភ្លេចបាន
ស្អែកអូនវិលវិញ វិលមកជួបនឹងបង
រឿងដែលកន្លង សូមបងអាណិតស្រី
ចិត្តធ្លាប់ស្រឡាញ់ នៅតែស្រឡាញ់ប្រុសថ្លៃ
យើងបានរួមនិស្ស័យ ស្នេហា ហាហាហា
អូនសច្ចាថាស្នេហ៍បងមួយ
ម្សិលមិញយើងបណ្តើរគ្នាលេង
ស្តាប់សូរស័ព្ទភ្លេង ធម្មជាតិមកបំពេ
អង្អែលដួងចិត្ត ដួងចិត្តឱ្យរឹតស្នេហ៍
ស្នេហ៍!ស្នេហ៍!ស្នេហ៍! មិនអាចបំភ្លេចបាន
ស្អែកអូនវិលវិញ វិលមកជួបនឹងបង
រឿងដែលកន្លង សូមបងអាណិតស្រី
ចិត្តធ្លាប់ស្រឡាញ់ នៅតែស្រឡាញ់ប្រុសថ្លៃ
យើងបានរួមនិស្ស័យ ស្នេហា ហាហាហា
អូនសច្ចាថាស្នេហ៍បងមួយ