Выберите трек для воспроизведения
ហេតុអ្វីជីវិតនេះមិនដែលជួប សុខ
សត្រូវដែលពាំងពីមុខគឺជាសេចក្តីទុក្ខ
រឿងជីវិតជាតិនេះចុកជាងឡានបុក
ស្រែកជេរពិភពលោកម្តេចមិនអោយខ្ញុំស្រណុក
ថ្ងៃមុនឬថ្ងៃនេះវាដូចជាថ្ងៃ ស្អែក
គ្មានអ្នកឭសម្រែកបេះដូងដែលខ្ញុំបានស្រែក
បិទភ្នែកធ្វើមិនដឹងខំប្រឹងប្រកែក
ចាត់ទុកខ្ញុំជាខ្មាំងក្នុងសំណាញ់ដែក
ក៏ដឹងប្រឹងហើយទៅមិនរួច
សម្ដីដែលយើងនិយាយគេចាត់ទុកដូចសម្លេងហួច
ទឹកមាត់សាបហួស ហាមាត់គេចាប់ក្របួច
កែវភ្នែកសម្លឹងមកយើងធ្វើដូចឯងជាចោរលួច
ជាទាសករ កម្មករខ្ញុំកំដរយើងធ្វើល្អគេមើលមិនឃើញ
នៅតែបន្តស្មោះសជាចលករ
នៅតែបន្តអាណាដែលជិះជាន់លើកដៃមួយពាន់ឱ្យក្ត
គិតច្រើនណាស់មិនដឹងថាគិតអីទេ
ពិភពលោកធំណាស់តែវាគ្មានកន្លែងទំនេរ
ជីវិតពិតលំបាកវាមិនស្រួលដូចគិតទេ
រស់ត្រូវតែឆ្លាតបើមិនលឿននៅក្រោយគេ
មើលខ្លួនឯងសល់តែស្បែកនិងឆ្អឹង
ភ្នែកមិញ៉ូបតែខំសម្លឹង
មាឌតូចចិត្តធំត្រូវតែប្រឹង
ស៊ូស្លាប់នឹងការងារមិនឲ្យស្លាប់លើអង្រឹង
ជីវិតគឺអញ្ចឹងបែបនឹង
ពេលដែលគេប្រើសូមកុំខឹង
មកពីយើងភ្លើមិនទាន់ឆ្លាត
ស្លៀកពាក់មិនទាន់ស្អាតបាត
ហេតុអ្វីមិនខំប្រឹងសង្វាត
ខំដែរតែគេជាន់
ខួរក្បាលគេពង្វក់រូបភាពគេបំភាន់
គេថាចូលចិត្តស្មើរភាព
តែរកបានមួយម៉ឺនវាប្រាប់យើងថា 1000
លុយសប្រែជាលុយខ្មៅ
មិត្តភាពប្រែជាអ្នកក្រៅ
ដង្កូវក្លាយទៅជាមេអំបៅ
យើងនៅតែក្រតែវាប្រែជាដង្ខៅ
អស់ទាំងមិត្តភាពអស់ទាំងស្នេហា
បាត់បង់អស់គ្រប់យ៉ាងសល់តែគ្រួសារ
មិនហ៊ានលើកដៃបន់ទេវតា
បណ្ដោយតាមកម្មតែមិនបណ្ដែតតាមវាសនា
គ្មានអ្នកណាសរសើរអ្នកឯងទេ
អ្នកឯងបោះមេគេចាំតែសើចទេ
You will never be ok
បើមិនគិតពីខ្លួនឯងគិតតែផ្ដោតនៅលើគេ
ធុញថប់នឹងជីវិតចង់បញ្ចប់
ឆ្លុះមើលកញ្ចក់ឃើញខ្លួនឯងគួរអោយស្អប់
បិសាចនៅក្នុងខួរលងរាល់ថ្ងៃឡើងចង់ឡប់
មានតែរាងកាយបាត់វិញ្ញាណដូចសាកសព
អ្នកណាគេទៅខ្វល់ពីមនុស្សកាកសំណល់
ដុតកំទេចចោលការចងចាំមិនបន្សល់
ចេញទៅអោយឆ្ងាយកន្លែងគ្មានអ្នកទៅដល់
បាត់ខ្ញុំពីផែនដី មិនបាច់ឆ្ងល់ៗ
ស្លាប់...
អ្នកណាកំដរស្លាប់...
អ្នកណាកំដរស្លាប់...
អ្នកណាកំដរស្លាប់...
អ្នកណាកំដរស្លាប់...
អ្នកណាកំដរស្លាប់...
អ្នកណាកំដរស្លាប់...
អ្នកណាកំដរស្លាប់...
អ្នកណាកំដរស្លាប់...
ស្លាប់គ្មានអ្នកកំដរ
ផ្នូរខ្ញុំអ្នកណាលម្អ
ឈាមខ្ញុំអ្នកណាបន្ត
អ្នកម្តាយត្រូវអួលដើមក
ស្លាប់គ្មានអ្នកកំដរ
ផ្នូរខ្ញុំអ្នកណាលម្អ
ឈាមខ្ញុំអ្នកណាបន្ត
អ្នកម្តាយត្រូវអួលដើមក
លោកទាំងពីរកាន់តែចាស់
អាណិតពុកម៉ែកុំធ្វើឲ្យលោកអាម៉ាស់
គុណមិនទាន់សងកម្មរឹតតែក្រាស់
ធ្វើឱ្យលោកសប្បាយដូចជួយព្រះពុទ្ធឲ្យបានត្រាស់
គិតអីឲ្យច្បាស់មុននឹងធ្វើ
បាតជើងក្រហមអ្នកម្ដាយជាអ្នកមើល
ចង់ស្លាប់ទាំងក្មេងមិនប្រសើរ
មេរៀនជីវិតឲ្យយើងឡើងដូចជណ្តើរ
សម្រក់ទឹកភ្នែកព្រោះតែបាបមិត្ត
សម្រក់ទឹកភ្នែកព្រោះតែស្នេហ៍ក្បត់ផិត
តែកុំស្អប់ខ្លួនឯង
កុំតូចចិត្តកុំខឹងនឹងខ្លួនឯងពេលគេមិនចូលចិត្ត
រៀនស្គាល់ខ្លួនឯងទទួលស្គាល់រាល់ការពិត
គិតមុននឹងគូរកុំអោយចាញ់បោកជីវិត
វិញ្ញណអាក្រក់វាគឺជាមេគំនិត
ចងចាំសំដីខ្ញុំជីវិតអ្នកលែងងឹត
We gon' be alright, be alright
We gon' be alright
We gon' be alright, be alright
We gon' be alright
We gon' be alright, be alright
We gon' be alright
We gon' be alright, be alright
We gon' be alright (Skrrt)
Don’t make mama cry, mama cry
Don’t make mama cry
Don’t make mama cry, mama cry
Don’t make mama cry
Don’t make mama cry, mama cry
Don’t make mama cry
Don’t make mama cry
Don’t make mama cry