Выберите трек для воспроизведения
លោកឪពុក អ្នកម្តាយ
ព្រះសុរិយាអឺយ
ម្តេចឡើយអាប់រស្មី
អាសូរខ្លួនស្រី កម្មអ្វីដូច្នេះណា
ស្មានថាបានសុខ
មិនដឹងជាទុក្ខពេញឱរ៉ា
ដូចជាបុប្ផាស្រពោនរោយដល់ដី
ព្រះអង្គអឺយ សូមជួយអាណិត
ដល់ជីវិតខ្ញុំម្ចាស់ជាស្រី
មេត្តា! មេត្តា! ប្រណីផងចុះ
ព្រះអង្គអឺយ សូមជួយអាណិត
ដល់ជីវិតខ្ញុំម្ចាស់ជាស្រី
មេត្តា! មេត្តា! ប្រណីផងចុះ
ទឹកភ្នែកខ្ញុំហូរ
ថ្ងួចថ្ងូរ សូមក្តីសន្តោស
រំលាយ ទុក្ខទោស
ព្រោះខ្ញុំគ្មានខុសទេព្រះអឺយ
ហុឺ...! ហុឺ...! ហុឺ...!
ហុឺ...! ហុឺ...! ហុឺ...!