Оберіть трек для відтворення
ទុក្ខអ្វីមិនស្មើ ទុក្ខប្រពន្ធពីរ
ធ្ងន់ជាងគិរី ធំជាងធរណីវារីសមុទ្រ
រលកគ្រាំគ្រាម ឱ្យខ្ញុំតក់ស្លុត
ទោះបី ខ្ញុំខំប្រយុទ្ធ
ក៏មុខអាវុធ លែងមុតទៅហើយ
ប្រជានុរាស្ត្រ និងអស់មន្ត្រី
អ្នកក្រសេដ្ឋី ចាញ់ដៃស្នេហាដូចខ្ញុំនេះទេ
អស្ចារ្យជាតិនេះ ទឹកភ្នែកព្រោះស្នេហ៍
ខ្ញុំសូមប្រកាស ស្បថស្បែ
ខ្លាចហើយទ្វីបស្នេហ៍ រែកពន់សែងលី
បើកោរសក់បួស ជួលជុលនិស្ស័យ
ខ្មាសភពផែនដី
សាងផ្នួសព្រោះស្រី គ្មានបានបុណ្យឡើយ
ជញ្ជីងស្នេហា ធ្ងន់ណាស់លោកអើយ
ថ្លឹងហើយ ធ្ងន់ទាំងសងខាង
ទឹកភ្នែកគ្រប់យ៉ាង ស្រោចខ្ញុំម្នាក់ឯង
ពស់វែកមានពិស គង់សកស្រកា
ជាតិជាមនុស្សា គង់ចែកដីគ្នានាឋានព្រះចន្ទ
តណ្ហាសត្វលោក លោភឥតក្របខណ្ឌ
មេឃមួយ ផ្កាយរះរយពាន់
ចិត្តស្នេហ៍ប្រចណ្ឌ ផ្តន្ទាខ្ញុំណាស់
ពស់វែកមានពិស គង់សកស្រកា
ជាតិជាមនុស្សា គង់ចែកដីគ្នានាឋានព្រះចន្ទ
តណ្ហាសត្វលោក លោភឥតក្របខណ្ឌ
មេឃមួយ ផ្កាយរះរយពាន់
ចិត្តស្នេហ៍ប្រចណ្ឌ ផ្តន្ទាខ្ញុំណាស់