Оберіть трек для відтворення
La-la-la-la-la-la
La-la-la-la-la
La-la-la-la-la-la
La-la-la-la-la-la
La-la-la-la-la
La-la-la-la-la-la
សុរិយា រះសែនខ្ពស់អនេក
ទេសភាពចម្លែក គួរឱ្យត្រេកចិន្តា
លើចុងព្រឹក្សព្រៃ បក្សីបក្សា
ច្រៀងរាំខ្ញៀវខ្ញា ដូចស្នេហាយើងទាំងពីរ
អូនមើល ទឹកស្ទឹងហូរអន្លាយ
រំចង់ដុះរាយ ចេញផ្កាសព្វទិសទី
បងមើលន៎! មច្ឆាហែលកៀងឈ្មោលញី
ដូចយើងទាំងពីរ មកទីនេះលេងកម្សាន្ត
រូបអូនស្រស់ណាស់
ស្រស់ណាស់! ស្រស់ណាស់! ស្រស់ណាស់!
បងជឿច្បាស់ ថាស្នេហ៍យើងលុះអវសាន
អូនសង្ឃឹម ជានិច្ចពុំអាចភ្លេចបាន
ប្រុសប្រាណ ជាគូនិស្ស័យ
រុក្ខជាតិ ដុះជ្រៀតកកស្រទាប់
សូមក្ដីស្នេហ៍ដិតជាប់ កុំឱ្យប្រែក្រឡៃ
បើទឹក ឈប់ហូរយប់ប្រែជាថ្ងៃ
ស្នេហ៍មិនដោះដៃ សុខចិត្តក្ស័យទាំងពីរអឺយ
រុក្ខជាតិ ដុះជ្រៀតកកស្រទាប់
សូមក្ដីស្នេហ៍ដិតជាប់ កុំឱ្យប្រែក្រឡៃ
បើទឹក ឈប់ហូរយប់ប្រែជាថ្ងៃ
ស្នេហ៍មិនដោះដៃ សុខចិត្តក្ស័យទាំងពីរអឺយ
La-la-la-la-la-la
La-la-la-la-la
La-la-la-la-la-la
La-la-la-la-la-la
La-la-la-la-la
La-la-la-la-la-la