Оберіть трек для відтворення
ពពករសាត់ បក់ផាត់ទៅឆ្ងាយ
អូនអើយបងស្ដាយ ពុំគួរបែកគ្នា
វាយោផាយផាត់ បក់កាន់ទៅឆ្ងាយ
ពុំមានថ្ងៃ វិលត្រឡប់ឡើយ
ឃ្លាតហើយឃ្លាតគ្នា គ្មានគ្រាជួបទេ
សូមឱ្យមាសមេ នៅឱ្យសុខា
ឃ្លាតហើយឃ្លាតគ្នា គ្មានគ្រាជួបទេ
សូមឱ្យមាសមេ នៅឱ្យសុខា
អូនរស់មិនបាន មិនបានខ្វះបង
បែកគ្រានេះម្ដង បែកទាំងបុត្រភ្ងា
ឱ!កូនពុំងារ ម្លេះកូនវេទនា
ឬមួយយ៉ាងណា យ៉ាងណាមាសស្ងួន
ឱ!កូនពុំងារ ម្លេះកូនវេទនា
ឬមួយយ៉ាងណា យ៉ាងណាមាសស្ងួន
អកុសសអ្វី ឱ្យស្រីនិងបង
ឃ្លាតពាក្យឆ្លើយឆ្លង ឃ្លាតទាំងកាយា
អកុសសអ្វី ឱ្យស្រីនិងបង
ឃ្លាតពាក្យឆ្លើយឆ្លង ឃ្លាតទាំងកាយា
អូនមិនអស់ចិត្ត អស់ចិត្តបែកគ្នា
ដោយមកពីមារ ផ្ដទ្ទាយើងហើយ
ស្រណោះតែកូន មិនដឹងអ្វីឡើយ
សាកលលោកអឺយ ផ្ដទ្ទាមារផង
ស្រណោះតែកូន មិនដឹងអ្វីឡើយ
សាកលលោកអឺយ ផ្ដទ្ទាមារផង