Оберіть трек для відтворення
ឈាមខ្មៅ ក្រខ្វក់ដក់ជាប់ទ្រូងអូន
បងគ្មានគិតកូន ដែលជាឈាមបង
បងឆ្អែតបងឆ្អន់ បងផ្តាច់ចំណង
ភ្លេចអូននិងបង ធ្លាប់រួមមេត្រី
ចិត្តអឺយ ចិត្តប្រុសអមនុស្សធម៌
ចិត្តបងគ្មានល្អ ចំពោះរូបស្រី
ចិត្តព្រានអាក្រក់ ជួជាតិពេកក្រៃ
ចិត្តចង់មានថ្មី មករករឿងអូន
ក្តៅអឺយ សែនក្តៅ ក្តៅនឹងចិត្តប្រុស
បោកប្រាស់កេរ្តិ៍ឈ្មោះ ជីវិតសាបសូន្យ
កង្រី ព្រាត់ប្តីចោលបាត់ពីខ្លួន
ស្វិតក្រៀមស្រពោន គ្រាំចិត្តខ្លោចផ្សា
លាហើយ លាហើយលាប្រុសឈាមខ្មៅ
ជាតិនេះស្លាប់ទៅ កុំនៅសោកា
អាឡោះអាល័យ ថ្លៃប្រុសជីវ៉ា
ទុកជាតម្រា សម្រាប់រូបខ្ញុំ
ក្តៅអឺយ សែនក្តៅ ក្តៅនឹងចិត្តប្រុស
បោកប្រាស់កេរ្តិ៍ឈ្មោះ ជីវិតសាបសូន្យ
កង្រី ព្រាត់ប្តីចោលបាត់ពីខ្លួន
ស្វិតក្រៀមស្រពោន គ្រាំចិត្តខ្លោចផ្សា
លាហើយ លាហើយលាប្រុសឈាមខ្មៅ
ជាតិនេះស្លាប់ទៅ កុំនៅសោកា
អាឡោះអាល័យ ថ្លៃប្រុសជីវ៉ា
ទុកជាតម្រា សម្រាប់រូបខ្ញុំ