Оберіть трек для відтворення
អ្នកណាសម្លាប់ម្តាយឪពុកឯង
ដូចជារំលាយព្រះពុទ្ធ
ជនណាសម្លាប់មាតាបិតា
ទទួលទោសា
ដែលមានឈ្មោះថា អនន្តរិយកម្ម
នរកឃាំងទុក រាប់សែនលានឆ្នាំ
ទទួលខ្ទុះឈាមភក់ជ្រាំ
ខាំពាំទុកជាអាហា
ទឹកភ្នែកម៉ែឪ ជ្រោះជ្រៅល្វឹងល្វើយ
ហែលមិនរួចឡើយ
គេចទៅនាងអើយ កុំបីបំពាន
ទោះជាលំបាកតោកយ៉ាកយ៉ាងណា
គួរកុំបំពានមាត្រា
នឹងព្រះឈ្នះមារនៃយើង
ព្រះពុទ្ធគឺជាមាតាបិតា
គួរតែគោរពបូជា
រក្សាឱ្យបានរុងរឿង
ជាត្រៃសារណៈ សម្រាប់ខ្លួនយើង
ត្រូវតែអ្នកលើកតម្កើង
ជាគ្រឿងចម្លងជីវិត
ទុក្ខសោកចង្រៃគ្រោះភ័យអាសន្ន
មានតែព្រះគុណ
ទុកជាទម្ងន់នៃព្រះបពិត្រ
ព្រះធម៌ព្រះសង្ឃដែលជានិមិត្ត
បង្ហាញផ្លូវត្រូវដល់ចិត្ត
ឱ្យស្ថិតក្នុងភព និព្វាន