Оберіть трек для відтворення
អកឃ្លាតទ្រនំអឺ ឃ្មុំព្រាត់បង្គោង
សារិកាកែវវង ឆ្ងាយសោមបណ្ឌិត
ទឹកភ្នែកអាល័យ អូនលាយលោហិត
តោងក្បូនជីវិត កណ្ដាលអឺយជ្រោះជ្រៅ
មនុស្សសត្វឆ្លងកាត់អឺ សមុទ្រព្យុះកម្ម
កត់ត្រាចំណាំ រាប់ឆ្នាំឥឡូវ
អនុស្សាវរីយ៍ ក្លាយជាសត្រូវ
ជួរជាតិឃោឃៅ ឥតក្ដីមេត្តា
នេះហើយរឿងពិត ឥតពោលកុហក
ឃើញកូនកោរសក់ ស្រក់ទឹកនេត្រា
លើកកោដកៀកកើយ ហើយសោយសោកា
សារភាពត្រង់ថា បងអាល័យណាស់
វាសនាកម្រងអឺ ចំណងស្នេហា
ខំថែរក្សា ពីក្មេងដល់ចាស់
បំភ្លេចធ្មេចភ្នែក ស្រែកយំឥតខ្មាស
ព្រោះក្ដីព្រាត់ប្រាស កម្មក្រាសខុសគេ
នេះហើយរឿងពិត ឥតពោលកុហក
ឃើញកូនកោរសក់ ស្រក់ទឹកនេត្រា
លើកកោដកៀកកើយ ហើយសោយសោកា
សារភាពត្រង់ថា បងអាល័យណាស់
វាសនាកម្រងអឺ ចំណងស្នេហា
ខំថែរក្សា ពីក្មេងដល់ចាស់
បំភ្លេចធ្មេចភ្នែក ស្រែកយំឥតខ្មាស់
ព្រោះក្ដីព្រាត់ប្រាស កម្មក្រាសខុសគេ