Оберіть трек для відтворення
វេហា! ខ្ពស់ឆ្ងាយណាស់កល្យាណ
ស្នេហាប្រៀបបាន នឹងបក្សាបក្សី
ស្នេហ៍ឆ្លងផែនទឹក ស្នេហ៍ឆ្លងផែនដី
កាលបើបេតី ក៏មេឃគង់មិនកន្តើយ
វេហា បង្អោនមកគ្រងគ្រប
ស្រវាចាប់ក្ដោប ឱបលោកទុកក្នុងកាយ
ដូចគេងឱបស្នេហ៍ គ្មានរើសមុខឡើយ
ខុសក្លិនមិនថ្វី សំខាន់ចិត្តចេះសម្ព័ន្ធ
ស្នេហ៍ ឆ្លងវេហា
ស្នេហ៍គឺជា ភាសាឋានសួគ៌សុវណ្ណ
មនុស្សអាចមានចិត្តម្នាក់មួយ
តែមិនចេះឈឺចេះព្រួយ
មិនរោយបើមានសម្ព័ន្ធ
វេហា ខ័ណ្ឌគ្នាសែនសង្វេគ
ឆ្ងាយគ្នាអនេក តែក៏មេឃណា៎ស្ងួន
ស្នេហ៍ឆ្លងវេហា ឆ្លងមកជួបជួន
ភ្ជាប់ចិត្តនឹងស្ងួន ចិត្តពីរចងជាចិត្តមួយ
វេហា ខ័ណ្ឌគ្នាសែនសង្វេគ
ឆ្ងាយគ្នាអនេក តែក៏មេឃណា៎ស្ងួន
ស្នេហ៍ឆ្លងវេហា ឆ្លងមកជួបជួន
ភ្ជាប់ចិត្តនឹងស្ងួន ចិត្តពីរចងជាចិត្តមួយ