Оберіть трек для відтворення
បាទីខ្នារទស ខ្ញុំមិនចង់ជួប
ខ្នាសត្រពាំងសាបកុលាបរោយរុះ
មេឃមីរស្រទំរៃយំស្រណោះ
ស្តាយកេរ្តិ៍ស្តាយឈ្មោះ
បើសិននៅរស់ រស់ឥតខ្លឹមសារ
វត្តទ្រាន់កោះថ្មី ស្រីនៅចងចាំ
កាលបុណ្យចូលឆ្នាំនាំគ្នាសច្ចា
បងថាស្ម័គ្រស្មោះលុះអស់សង្ខារ
រួមរស់ស្នេហា
អូនលង់ចិន្តាជឿពាក្យបងពិត
ភូមរាហើរទំ ក្រេបលម្អងផ្កា
ក្រេបឆ្អែតកាលណាលែងនឹកអាណិត
ភូមិត្រពាំងសាប កុលាបរោយស្វិត
ឱ!ព្រហ្មលិខិតប្រហារខ្ញុំទៅ
ធរណីគម្រក់ ឆក់ស្រូបខ្ញុំចុះ
មិនចង់នៅរស់ជួបប្រុសចិត្តខ្មៅ
រៃអឺយកុំយំឱ្យខ្ញុំ សោកសៅ
រស់បាត់ប្រុសពៅ
សុរិយាលិចទៅ ខ្ញុំខ្មាសអ្នកណាស់
ភូមរាហើរទំ ក្រេបលម្អងផ្កា
ក្រេបឆ្អែតកាលណាលែងនឹកអាណិត
ភូមិត្រពាំងសាប កុលាបរោយស្វិត
ឱ!ព្រហ្មលិខិតប្រហារខ្ញុំទៅ
ធរណីគម្រក់ ឆក់ស្រូបខ្ញុំចុះ
មិនចង់នៅរស់ជួបប្រុសចិត្តខ្មៅ
រៃអឺយកុំយំឱ្យខ្ញុំ សោកសៅ
រស់បាត់ប្រុសពៅ
សុរិយាលិចទៅ ខ្ញុំខ្មាសអ្នកណាស់