Оберіть трек для відтворення
ចន្ទអឺយ! អឺយចន្ទ
សូមឱ្យវិញ្ញាណខ័ណ្ឌ ស្រស់កែវចរណៃ
ទៅកើតជាតិមុខ បានសុខសួស្តី
ជោគជ័យសេរី កុំបីឃ្លាតឡើយ
សំឡេងគងស្គរអឺ បន្ទរគ្នារងំ
ខ្លងខែកស្រែកយំ ដង្ហែរម៉ុមទៅបូជាអឺយ
ញាតិមិត្តជិតឆ្ងាយ សោកស្តាយគ្រប់គ្នា
ទឹកភ្នែកអឺ ហូរហៀរ អាណិតសង្ខារស្រី
ភ្លើងផ្សែងហួងហែងអឺ រូបកាយម៉ុម
មេឃមីស្រទុំ អាប់អស់រស្មីអឺយ
ដូចជួយយំស្តាយ រូបកាយស្រី
លាចាកអឺលោកកីយ៍ គ្មានក្តីមេត្តា
ស្តាយណាស់មិនបាន ឃើញភក្ត្រាស្ងួន
មិនបានជួបជួន ផ្តែផ្តាំវាចា
ឃើញតែផ្សែងស្រី នៅថ្ងៃបូជា
ទ្រូងបងគ្រាំគ្រា គ្របដោយទុក្ខធំ
ស្រណោះថ្ងៃសៅរ៍ អឺ អូនសើចដាក់បង
ថ្ងៃចន្ទនួនល្អង អូនអើយបងស្រែកយំអឺយ
តើថ្ងៃណាទៅ ទើបបាត់ទុក្ខធំ
អូនអើយបងយំ យំលុះគ្រាក្យ័យអឺយ
ស្តាយណាស់មិនបាន ឃើញភក្ត្រាស្ងួន
មិនបានជួបជួន ផ្តែផ្តាំវាចា
ឃើញតែផ្សែងស្រី នៅថ្ងៃបូជា
ទ្រូងបងគ្រាំគ្រា គ្របដោយទុក្ខធំ
ស្រណោះថ្ងៃសៅរ៍ អឺ អូនសើចដាក់បង
ថ្ងៃចន្ទនួនល្អង អូនអើយបងស្រែកយំអឺយ
តើថ្ងៃណាទៅ ទើបបាត់ទុក្ខធំ
អូនអើយបងយំ យំលុះគ្រាក្យ័យអឺយ