Оберіть трек для відтворення
រុក្ខជាតិខៀវខ្ចី ព្រៃមាត់ទន្លេ
ទឹកឡើងម្លេះទេ រលកបោកច្រាំង
ឱ!អកព្រាត់គូ ភ្នែកសម្លឹងភាំង
ទឹកហូរល្អក់ខ្លាំង បាំងបាត់មច្ឆា
ទន្លេមេគង្គ ខេត្តកំពង់ចាម
បងអុំទូកតាម ស្កាត់ជួបជីវ៉ា
ដីដុះកោះប៉ែន ម៉ឺនសែនអនុស្សារ
ធ្លាប់នាំចិន្តា ទៅលេងទន្លេបិទ
មិនគួរអភ័ព្វ ដូចអកព្រៃភ្នំ
ឃ្លាតទាំងទ្រនំ ធ្លាប់ទំអឺស្នេហ៍ស្និទ្ធ
ទួលថ្មបឹងស្នាយ រួមកាយផ្ដេកផ្ដិត
ឥឡូវវរមិត្ត អូននៅទីណា
រឿងអកនិងខ្ញុំ ទុក្ខធំអ្វីម្លេះ
ស្នេហ៍ត្រូវរបេះ ឃ្លាតពីឱរា
ព្រានទមិឡ ចោរព្រៃមកវាយប្រហារ
ឱ្យព្រាត់សង្សារ នៅកំពង់ចាម
មិនគួរអភ័ព្វ ដូចអកព្រៃភ្នំ
ឃ្លាតទាំងទ្រនំ ធ្លាប់ទំស្នេហ៍ស្និទ្ធ
ទួលថ្មបឹងស្នាយ រួមកាយផ្ដេកផ្ដិត
ឥឡូវវរមិត្ត អូននៅទីណា
រឿងអកនិងខ្ញុំ ទុក្ខធំអ្វីម្លេះ
ស្នេហ៍ត្រូវរបេះ ឃ្លាតពីឱរា
ព្រានទមិឡ ចោរព្រៃមកវាយប្រហារ
ឱ្យព្រាត់សង្សារ នៅកំពង់ចាម