Оберіть трек для відтворення
ហេតុតែរូបខ្ញុំ ជាអ្នកពិការ
កាលឡើយខ្ញុំជា គេនៅអឺស្រឡាញ់
ដល់ខ្ញុំពិការ គេដោះដៃចេញ
បែរទៅស្រឡាញ់ រៀបការប្រុសថ្មី
កន្សែងរុំក មានពណ៍បៃតង
អ្នកជាចំណង កន្សែងអឺនិស្ស័យ
រូបថតអក្ខរា ហាក់នៅថ្មីថ្មី
ដែលស្រស់ចរណៃ ចងដៃទុកឱ្យបង
ឥឡូវរូបអ្នក ជាកន្សែងកម្ម
ប្រឡាក់ដិតដាម ដោយស្នាមលោហិត
កម្មតាមរូបបង រុំចងជាប់ស្អិត
ញាតិអើយជួយគិត ជួយពិចារណា
បងសូមជូនពរ ពីសមរភូមិជ័យ
សូមថ្លៃបានសុខ គ្រប់ក្តីអឺប្រាថ្នា
ធ្វើម្តេចរូបបង ធ្លាក់ខ្លួនពិការ
ណ្ហើយតាមយថា កម្មបងចុះអូន
ឥឡូវរូបអ្នក ជាកន្សែងកម្ម
ប្រឡាក់ដិតដាម ដោយស្នាមលោហិត
កម្មតាមរូបបង រុំចងជាប់ស្អិត
ញាតិអើយជួយគិត ជួយពិចារណា
បងសូមជូនពរ ពីសមរភូមិជ័យ
សូមថ្លៃបានសុខ គ្រប់ក្តីអឺប្រាថ្នា
ធ្វើម្តេចរូបបង ធ្លាក់ខ្លួនពិការ
ណ្ហើយតាមយថា កម្មបងចុះអូន