Оберіть трек для відтворення
ឆាប់ឡើង នែពៅ
ទៅលេង ភ្នំសំពៅឬទេ?
ថ្ងៃហើយ មាសមេ
ទៅទេ? ទៅលេង ភ្នំសំពៅ
អូហូ... ហូ... ហូ... ហូ... ហូ... ហូ
ថីក៏អូនមិនទៅ
ភ្នំសំពៅ សប្បាយណាស់
មើលទៅមេឃក៏ស្រឡះ
ខ្យល់អាកាសត្រជាក់ល្អ
នែប្រញាប់ឱ្យឆាប់ឡើង ឆាប់ឡើងៗ!
នែប្រញាប់ ពួកយើងៗ លឿនឡើង!
នែប្រញាប់ឱ្យឆាប់ឡើង ឆាប់ឡើងៗ
នែប្រញាប់ ពួកយើងៗ លឿនឡើង
អូហូ... ហូ... ហូ... ហូ... ហូ... ហូ
យើងឡើងភ្នំសំពៅ
ឡើងទៅតាមជណ្តើរ
ទៅដល់ខាងលើ
ឃើញភ្នំក្រពើទៀត
ស្តាប់ប្រជៀវ នៅពេលយំ មើលទៅឃ្មុំក្រេបផ្កា
នែសប្បាយអស្ចារ្យ ខ្នងភ្នំសំពៅ
ស្តាប់ប្រជៀវ នៅពេលយំ មើលទៅឃ្មុំក្រេបផ្កា
នែសប្បាយអស្ចារ្យ ខ្នងភ្នំសំពៅ
ឆាប់ឡើង នែពៅ
ទៅលេង ភ្នំសំពៅឬទេ?
ថ្ងៃហើយ មាសមេ
ទៅទេ? ទៅលេង ភ្នំសំពៅ
អូហូ... ហូ... ហូ... ហូ... ហូ... ហូ
ថីក៏អូនមិនទៅ
ភ្នំសំពៅ សប្បាយណាស់
មើលទៅមេឃក៏ស្រឡះ
ខ្យល់អាកាសត្រជាក់ល្អ
នែប្រញាប់ឱ្យឆាប់ឡើង ឆាប់ឡើងៗ!
នែប្រញាប់ ពួកយើងៗ លឿនឡើង!
នែប្រញាប់ឱ្យឆាប់ឡើង ឆាប់ឡើងៗ
នែប្រញាប់ ពួកយើងៗ លឿនឡើង
អូហូ... ហូ... ហូ... ហូ... ហូ... ហូ
យើងឡើងភ្នំសំពៅ
ឡើងទៅតាមជណ្តើរ
ទៅដល់ខាងលើ
ឃើញភ្នំក្រពើទៀត
ស្តាប់ប្រជៀវ នៅពេលយំ មើលទៅឃ្មុំក្រេបផ្កា
នែសប្បាយអស្ចារ្យ ខ្នងភ្នំសំពៅ
ស្តាប់ប្រជៀវ នៅពេលយំ មើលទៅឃ្មុំក្រេបផ្កា
នែសប្បាយអស្ចារ្យ ខ្នងភ្នំសំពៅ