Оберіть трек для відтворення
ក្នុងសួនច្បារ បុប្ផាគ្រប់ពណ៌
ក្រហម ស លឿង ល្អពេកក្រៃ
ជាគន្ធពិដោរ ក្រអូបសាយ
កន្លង់រីករាយ ចោមរោមបុប្ផា
ល្អទាំងអស់ គ្មានទាស់មួយឡើយ
តើត្រាណត្រើយ ស្រឡាញ់ផ្កាណា?
ចន្ធូ ម្លិះ ចំប៉ី ចំប៉ា
ស្រឡាញ់មួយណា អូនបេះជូនស្នេហ៍
ផ្កាកុលាប ពណ៌ក្រហម
តើបងពេញចិត្តទេ?
តែប្រយ័ត្ន មានបន្លា
មុតហត្ថាប្រុសបង
ចិត្តស្រឡាញ់ ស្រដីភ្លាមទៅ
កុំទុកនៅ យូរពេកនួនល្អង
ពេលនេះបុប្ផាស្រស់កន្លង
ទុកយូរស្រពោន រុះរោយអស់ក្លិន
ក្នុងសួនច្បារ បុប្ផាគ្រប់ពណ៌
ក្រហម ស លឿង ល្អពេកក្រៃ
ជាគន្ធពិដោរ ក្រអូបសាយ
កន្លង់រីករាយ ចោមរោមបុប្ផា
ល្អទាំងអស់ គ្មានទាស់មួយឡើយ
តើត្រាណត្រើយ ស្រឡាញ់ផ្កាណា?
ចន្ធូ ម្លិះ ចំប៉ី ចំប៉ា
ស្រឡាញ់មួយណា អូនបេះជូនស្នេហ៍
ផ្កាកុលាប ពណ៌ក្រហម
តើបងពេញចិត្តទេ?
តែប្រយ័ត្ន មានបន្លា
មុតហត្ថាប្រុសបង
ចិត្តស្រឡាញ់ ស្រដីភ្លាមទៅ
កុំទុកនៅ យូរពេកនួនល្អង
ពេលនេះបុប្ផាស្រស់កន្លង
ទុកយូរស្រពោន រុះរោយអស់ក្លិន