Оберіть трек для відтворення
ព្រះអង្គស្វាមី ខ្ញុំម្ចាស់គ្មានចិត្តអប្រិយ
ប្រល័យព្រះអង្គទេ
ព្រះស្វាមីម្ចាស់អូនអឺយ
ម្ចាស់បងក្ស័យហើយ ចោលអូនអឺ ឯកា
គេចោទថាអូន ធ្វើគត់ភស្ដា
អូនគ្មានដឹងទេ ណាម្ចាស់ជីវិត
លោកីយ៍នេះ ឫស្យាពិត
ប្រល័យឥតក្ដីមេត្តា
ព្រះ ស្វាមីបណ្ដូលចិត្ត
អូនទូលពាក្យពិត មិនមែនអឺ មុសា
មិនមែនខ្លាចស្លាប់ ទើបមកវន្ទា
ទោះកាត់សិរសា ក៏អូនមិនស្ដាយ
សូម អង្គព្រះពណ៌ពណ្ណរាយ
ដោះស្រាយចិត្តស្មោះខ្ញុំផង
ឱ!ឥន្ទ្រ ព្រហ្មអឺយ
មានតែលោកហើយ ទើបជ្រាបរឿងពិត
ជីវិតអឺសត្វលោក ស្មោគគ្រោកគួរឱ្យភ័យភិត
ចោទខ្ញុំម្ចាស់ ជាជនឧក្រិដ្ឋ
គ្មានអាណិត ប្រហារស្រីស្មោះនឹងប្ដី
អូនលាក្ស័យ ហើយក្សត្រា
ស្ដាយណាស់ ព្រះអង្គមិនជ្រាប រឿងពិត
រឿងគេប្រឌិតប៉ុនប៉ងអឺ ប្រាថ្នា
ធ្វើគត់ព្រះអង្គ និងព្រះជាយា
មានតែទេវតា ទើបជ្រាបសេចក្ដី
ដឹង ថាខ្ញុំម្ចាស់ ស្មោះបេតី
សូមជួបស្វាមី គ្រប់ជាតិ
ព្រះអង្គ ស្វាមីថ្ងៃស្អែកនេះ
គេយកខ្ញុំម្ចាស់ ទៅប្រល័យ
ឱ្យក្ស័យ តាមព្រះអង្គហើយ