ព្រៃភ្នំជុំជិតអឺ ងងឹតសូរ្យសែងអឺយ
គង្គារប្រឡែងអឺ និងផ្នត់ថ្មដា
ជ្រោះជ្រងអឺសែនស្ងាត់អឺ បាំងបាត់សុរិយា
បាំងទាំងចិន្តា សង្សារកវី
ទឹកហូរលាភ្នំអឺ រៃយំគ្រលួចអឺយ
សំឡេងអង្គួចអឺ បាយឃុនចងដៃ
រាំដាវប្រហារ ដួងចិត្តភក្តី
ជំនឿអប្រីយ៍ ប្រល័យស្នេហ៍ខ្ញុំ
ជ្រលងសេកមាស ជំនោរល្អណាស់
តែខ្ញុំអៀនខ្មាស និងដងព្រៃភ្នំ
ខ្លោចចិត្តឃើញអកអឺ ទុងយាមទ្រនុំ
មើលមករូបខ្ញុំ មនុស្សឥតសំណាង
ស្រទាប់ថ្មដា គង្គារហូរបានអឺយ
ស្នេហ៍មានវិញាណអឺ មានទាំងរូបរាង
ប្រែល្អក់អឺ កករដូចទឹកបាតពាង
បញ្ឆិតបញ្ឆៀង បំភ្លេចរូបខ្ញុំ
ស្រទាប់ថ្មដា គង្គារហូរបានអឺយ
ស្នេហ៍មានវិញាណអឺ មានទាំងរូបរាង
ប្រែល្អក់អឺ កករដូចទឹកបាតពាង
បញ្ឆិតបញ្ឆៀង បំភ្លេចរូបខ្ញុំ