Оберіть трек для відтворення
ឱបាត់ដំបង បណ្តូលចិត្តអឺយ
ខ្ញុំសូមលា ហើយលាទាំងអាល័យ
តាំងពីខ្លួនខ្ញុំ បានឃ្លាតទៅឆ្ងាយ
ខ្វល់ខ្វាយ នឹកស្តាយ ពុំមានពេលល្ហែ
ឱបាត់ដំបង កងកម្ម វាសនា
ដែលខ្ញុំប្រាថ្នា គ្មានពេលទំនេរ
បើសិនជា គូខ្ញុំ ពីបុព្វេ
សូមឱ្យ មាសស្នេហ៍ នឹកឃើញគ្រាដើម
កន្លងយូរឆ្នាំ ចាំទេស្ងួន
មានតែរូបអូន ដែលជាដង្ហើម
ចំពោះនួនល្អង ចិត្តបងសង្ឃឹម
សង្ឃឹមញញឹម ថាបានជាគូ
វាសនា
ឱបាត់ដំបង ខ្ញុំប៉ងយូរហើយ
តើថ្ងៃណាឡើយ បានយល់ភក្ត្រា
ចិត្តជ្រួលច្របល់ រាល់ថ្ងៃខ្លោចផ្សារ
ចង់បាន ចំប៉ាបាត់ដំបងអឺយ
កន្លងយូរឆ្នាំ ចាំទេស្ងួន
មានតែរូបអូន ដែលជាដង្ហើម
ចំពោះនួនល្អង ចិត្តបងសង្ឃឹម
សង្ឃឹមញញឹម ថាបានជាគូ
វាសនា
ឱបាត់ដំបង ខ្ញុំប៉ងយូរហើយ
តើថ្ងៃណាឡើយ បានយល់ភក្ត្រា
ចិត្តជ្រួលច្របល់ រាល់ថ្ងៃខ្លោចផ្សារ
ចង់បាន ចំប៉ាបាត់ដំបងអឺយ
ចង់បាន ចំប៉ាបាត់ដំបងអឺយ
ចង់បាន ចំប៉ាបាត់ដំបងអឺយ