Оберіть трек для відтворення
ថ្ងៃស្អែកថ្ងៃថ្មីថ្ងៃស្រី ព្រាត់ទៅ
យប់នេះអូននៅរួមរស់អឺ ក្បែរបងអើយ
មិនយូរប៉ុន្មាន យប់នឹងកន្លង
ឱ្យអូននិងបង ឃ្លាតគ្នារៀងរៀង
អូនសែនស្រណោះ ចិត្តប្រុសភក្ដី
ស្ម័គ្រស្មោះនឹងស្រី មិនដែលអឺចេះល្អៀងអើយ
ឥឡូវត្រូវឃ្លាត ក្លែបក្លិនសូរសៀង
ទឹកភ្នែក ស្រែកច្រៀងពីរឿងកំព្រា
បើសិនអូនអាច ឃាត់ថ្ងៃស្អែកបាន
ដូចជាហនុមាន ឃាត់ព្រះសុរិយា
អូននឹងទៅភ្លាមអឺយ ឥតស្ដាយអឺយសង្ខារអើយ
តែអនិច្ចាកម្ម យើងដល់ហើយបង
ស្អែកនេះស្អែកថ្មី ស្រីលាបងហើយ
គ្មានសង្ឃឹមឡើយថាបានអឺ ឆ្លើយឆ្លងអើយ
ទោះដីប្រឹងវិល ត្រឡប់ច្រើនដង
ចង់ឱ្យជួបបង ក៏ឥតសង្ឃឹម
ស្អែកអូនលា បងហើយ
ស្អែកអូនលា អូនលា បងហើយ