Оберіть трек для відтворення
នឹកឡើង គួរតូចចិត្តណាស់
កម្មក្រាស់ កើតមកខុសគេ
ស្គាល់តែទុក្ខព្រួយ ព្រួយឥតល្ហែ
ព្រួយឥតទំនេរ រាល់វេលា
ចន្ទអឺយ ម្ដេចឡើយ អាប់រស្មី
លោកីយ៍ ម្ដេចឡើយតាមផ្ដន្ទា
ឱ្យខ្ញុំរស់រែង រងវេទនា
ព្រោះតែ ស្នេហាបំភ្លេចខ្ញុំ
ច្រើនឆ្នាំហើយ ដែលខ្ញុំទ្រាំរស់
រស់ឱបក្ដី ទុក្ខក្រៀមក្រំ
ពេលនេះស្នេហ៍ ស្នេហ៍បំភ្លេចខ្ញុំ
ប្រៀបដូច ឃ្មុំបំភ្លេចលំអង
ទ្រូងអឺយ ព្រួយមិនចង់រស់
ស្លាប់ចុះ បើខុសបំណង
បើស្នេហ៍មិនបាន សមដូចប៉ង
ស្លាប់រស់តែម្ដង មិនស្ដាយឡើយ
នឹកឡើង គួរតូចចិត្តណាស់
កម្មក្រាស់ កើតមកខុសគេ
ស្គាល់តែទុក្ខព្រួយ ព្រួយឥតល្ហែ
ព្រួយឥតទំនេរ រាល់វេលា
ចន្ទអឺយ ម្ដេចឡើយ អាប់រស្មី
លោកីយ៍ ម្ដេចឡើយតាមផ្ដន្ទា
ឱ្យខ្ញុំរស់រែង រងវេទនា
ព្រោះតែ ស្នេហាបំភ្លេចខ្ញុំ
ច្រើនឆ្នាំហើយ ដែលខ្ញុំទ្រាំរស់
រស់ឱបក្ដី ទុក្ខក្រៀមក្រំ
ពេលនេះស្នេហ៍ ស្នេហ៍បំភ្លេចខ្ញុំ
ប្រៀបដូច ឃ្មុំបំភ្លេចលំអង
ទ្រូងអឺយ ព្រួយមិនចង់រស់
ស្លាប់ចុះ បើខុសបំណង
បើស្នេហ៍មិនបាន សមដូចប៉ង
ស្លាប់រស់តែម្ដង មិនស្ដាយឡើយ