Оберіть трек для відтворення
ចន្ទអឺយ! រះសែនល្អម្ល៉េះទេ
ប៉ុន្តែមាសមេ អ្នកនៅអឺ! សែនឆ្ងាយ
ថ្ងៃណា បាននែបនិត្យកាយ
បើនៅឆ្ងាយ ឈោងមិនដល់
ខ្ពស់អឺយ! អឺយ! សែនខ្ពស់ម្ល៉េះណា
ពន្លឺភ្លឺថ្លាគួរឱ្យអឺ! ចាប់ចិត្ត
បើសិន ខ្ញុំជាគូពិត
នាំដួងចិត្ត ខ្ញុំទៅជាមួយផង
តើអ្នកដឹងទេ ខ្ញុំលួចស្នេហ៍យូរហើយ?
ម្តេចឡើយបានជា អ្នករះធ្វើព្រងើយ?
ច័ន្ទអឺយ! សូមមេត្តាខ្ញុំផង
ស្នេហ៍ស្នង ស្ងាត់សូន្យឈឹង
ហេតុអ្វី បានថ្លៃឆ្មើងម្ល៉េះទេ?
អាងតែ អ្នកល្អលើសគេអឺ! ក្នុងលោក
ទុកឱ្យ ខ្ញុំនៅសោយសោក
បំភ្លឺលោក ទុកឱ្យខ្ញុំក្រៀមក្រំ
ចន្ទអឺយ! រះសែនល្អម្ល៉េះទេ
ប៉ុន្តែមាសមេ អ្នកនៅអឺ! សែនឆ្ងាយ
ថ្ងៃណា បាននែបនិត្យកាយ
បើនៅឆ្ងាយ ឈោងមិនដល់
ខ្ពស់អឺយ! អឺយ! សែនខ្ពស់ម្ល៉េះណា
ពន្លឺភ្លឺថ្លាគួរឱ្យអឺ! ចាប់ចិត្ត
បើសិន ខ្ញុំជាគូពិត
នាំដួងចិត្ត ខ្ញុំទៅជាមួយផង
តើអ្នកដឹងទេ ខ្ញុំលួចស្នេហ៍យូរហើយ?
ម្តេចឡើយបានជា អ្នករះធ្វើព្រងើយ?
ច័ន្ទអឺយ! សូមមេត្តាខ្ញុំផង
ស្នេហ៍ស្នង ស្ងាត់សូន្យឈឹង
ហេតុអ្វី បានថ្លៃឆ្មើងម្ល៉េះទេ?
អាងតែ អ្នកល្អលើសគេអឺ! ក្នុងលោក
ទុកឱ្យ ខ្ញុំនៅសោយសោក
បំភ្លឺលោក ទុកឱ្យខ្ញុំក្រៀមក្រំ