ស្រណោះ បុប្ផាកោះរំដួល
ក្លិនឆាបឆួល អួលណែនពេញក្នុងឱរ៉ា
នឹកឃើញភ្លាម ទ្រូងរៀមរែងខ្លោចផ្សា
ស្រណោះ កាលគន់ទឹកថ្លា
ជីវ៉ា ជិះទូកកំសាន្ត
ស្រណោះ ព្រះពាយផាត់រំភើយ
ទ្រូងបានស្បើយ រហើយឥតក្តីរំខាន
មេឃស្រទន់ ស្រទុំសណ្តំវិញ្ញាណ
ក្តីស្នេហ៍ ត្រើយស្នេហ៍សុខសាន្ត
កល្យាណ ហើយនិង រូបបង
ឥឡូវ ឃ្លាតពៅយូរហើយ
អូនអើយ ក្នុងទ្រូងរៀមរែងសៅហ្មង
ស្តាយស្រណោះ គ្រាដែលកន្លង
មាសបង ធ្វើម្តេចត្រឡប់វិញបាន
រៀមនៅ ចាំច្បាស់រស់ជាតិបុប្ផា
វង់ភ័ក្ត្រា នឹងកាយាស្រស់ភុំផាន
ថ្ងៃណាទៅ ពៅអ្ហើយរូបបងនឹងបាន
ជួបស្រីដូចសេចក្តីស្មាន
រួមប្រាណ ជាថ្មីម្តងទៀត
ឥឡូវ ឃ្លាតពៅយូរហើយ
អូនអើយ ក្នុងទ្រូងរៀមរែងសៅហ្មង
ស្តាយស្រណោះ គ្រាដែលកន្លង
មាសបង ធ្វើម្តេចត្រឡប់វិញបាន
រៀមនៅ ចាំច្បាស់រស់ជាតិបុប្ផា
វង់ភ័ក្ត្រា នឹងកាយាស្រស់ភុំផាន
ថ្ងៃណាទៅ ពៅអ្ហើយរូបបងនឹងបាន
ជួបស្រីដូចសេចក្តីស្មាន
រួមប្រាណ ជាថ្មីម្តងទៀត