Оберіть трек для відтворення
ខ្ញុំច្រៀង ពីចម្រៀងរឿងជីវី
រស់លើធរណី ដូចក្នុងស្រមៃ
កំពុងបានសុខ ទុក្ខមកប្រល័យ
គ្មានគេប្រណី ដល់ស្រីកំព្រា
ស្រីអភ័ព្វ រស់គ្មានទ្រព្យ ដូចយប់ងងិត
គេមិនអាណិត តែមានវាសនា
ជួបនឹងអ្នកបុណ្យ មានធម៌មេត្តា
ជីវិតភ្លឺថ្លា ដូចផ្កា រីកថ្មី
ព្រំដែន ជីវិត
វាសនាកម្រិត ឱ្យខ្ញុំជាស្រី
នេះគឺបុណ្យ កុសលដែលសាងរាល់ថ្ងៃ
ឬជារាសី ស្រីអភ័ព្វ អាប់វាសនា
ចម្រៀង ដែលខ្ញុំច្រៀងរឿងជីវិតមនុស្ស
ទោះស្រីឬប្រុស អ្នកមានហ៊ឺហា
អ្នកក្រកំព្រា ក៏ជៀសមិនផុត ពីក្តីមរណា
គួរគ្រប់គ្នា បា្រថ្នាក្តីល្អ