Оберіть трек для відтворення
ហុឹម... ហុឹម... ហុឹម... ហុឹម
អ្នកម្ដាយអើយ ឈប់យំទៅ
រូបកូននិត្យនៅ ក្បែរនេះទេ
អ្នកម្ដាយអើយ ឈប់យំទៅ
រូបកូននិត្យនៅ ក្បែរនេះទេ
អឺយរូបកូន សូមបំពេ
អ្នកមេកូនអើយ កុំបារម្ភថ្វី
ហាអឺអឺយ អ្នកមេកូនអើយកុំបារម្ភថ្វី
ហត្ថាកូន ច្របាច់គក់
ខំបបោសបក់ ទាំងយប់ថ្ងៃ
ហត្ថាកូន ច្របាច់គក់
ខំបបោសបក់ ទាំងយប់ថ្ងៃ
កម្លាំងកាយ ជាទាសី
ទូលគុណម្ចាស់ថ្លៃ ដាក់លើសិរសា
ហាអឺអឺយ ទូលគុណម្ចាស់ថ្លៃ
ដាក់លើសិរសា
រូបកូននៅ ជិតលោកទេ
សូមលោកទាំងទ្វេ កុំទុក្ខា
រូបកូននៅ ជិតលោកទេ
សូមលោកទាំងទ្វេ កុំទុក្ខា
ទោះលំបាក កាយយ៉ាងណា
ក៏កូនប្ដេជ្ញា បម្រើលោកដែរ
ហាអឺអឺយ ក៏កូនប្ដេជ្ញា
បម្រើលោកដែរ
ទោះបាយទឹក ម្ហូបក្រៀមក្រោះ
ផ្គត់ផ្គង់ដោយស្មោះ ឥតវៀចវេរ
ទោះបាយទឹក ម្ហូបក្រៀមក្រោះ
ផ្គត់ផ្គង់ដោយស្មោះ ឥតវៀចវេរ
បើកូនអត់ ក៏បានដែរ
ឱ្យលោកទាំងទ្វេ អឺយបានស្កប់ស្កល់
ហាអឺអឺយ ឱ្យលោកទាំងទ្វេ
អឺយបានស្កប់ស្កល់