Оберіть трек для відтворення
សំឡេងខ្លងខែក ស្រែកជូនព្រលឹង
គងស្គរសែងក្ដីរំពឹង ទៅបរលោក ទាំងសោកគ្រាំគ្រា
ថ្ងៃនេះ មិត្តខ្ញុំត្រូវគេបូជា
ក្រោយទទួលព្យុះមរណា
មានទេវតាបាចផ្កាជូនពរ
សាកសពស្គមស្គាំង ហត្ថតាំងលើទ្រូង
គេផ្គុំឱ្យរូបបួងសួង
ចាំជាតិថ្មីអឺ ជួបស្រីស្មោះសរ
ជីវិត ជាតិនេះបីដូចផ្កាថ្ម
ខំស្រវា លម្អងកេសរ
តែកិន្នរ មានចិត្តជាមារ
ភ្លើងឆេះផ្សែងហើរទៅលើអាកាស
ផ្សែងខ្មៅដាស ខ្មាសស្នេហា
នេះផ្សែងមរណៈ ស្នាដៃស្រីឬស្យា
បង្កាត់ដុតរោលសង្សារ
អនិច្ចា កាយក្លាយជាដី
ធាតុមួយកញ្ចប់ ទឹកអប់ប្រោះព្រំ
ពួនក្នុង កោដ្ឋមាស ឧត្តម
បង្គុំលាអឺ ទៅឋានចេតិយ
លាហើយស្នេហា ដួងចិត្តអប្រិយ
សូមស្រីចិត្ត កន្តេរថី (អន្យតិរ្ថិយ)
យល់ទុក្ខភ័យឥតន័យស្នេហា
ធាតុមួយកញ្ចប់ ទឹកអប់ប្រោះព្រំ
ពួនក្នុងកោដ្ឋមាស ឧត្តម
បង្គុំលាអឺ ទៅឋានចេតិយ
លាហើយស្នេហា ដួងចិត្តអប្រិយ
សូមស្រីចិត្ត កន្តេរថី (អន្យតិរ្ថិយ)
យល់ទុក្ខភ័យឥតន័យស្នេហា