Оберіть трек для відтворення
ពេលដែលបងបាន ឃើញស្រី
ក្នុងហឫទ័យ គិតប្រាថ្នា
ចង់តែស្រដីប្រាប់ទៅស្រីថា
ស្នេហាស្នេហា លុះដល់គ្រាអវសាន
ពេលដែលបានជួប ជាថ្មី
នឹកថានិស្ស័យ ព្រះប្រទាន
ឱ្យជីវិតបង ផ្សងនឹងកល្យាណ
បូជាវិញ្ញាណ ផ្សងចិត្តមានមេត្តា
យល់ចិត្តបងហើយឬនៅ? ព្រលឹង
កុំខឹងនឹងបងដែលលួច ស្នេហា
ប្រហែលជា គូវាសនា
ឱ្យចិន្ដា នឹកអាល័យ
បើសិនជាតិនេះអភ័ព្វ
អូនក្លាយជាទ្រព្យអ្នកដទៃ
តែចិត្តរៀមស្នេហ៍នៅតែស្រមៃ
អាល័យ អាល័យចាំជួបស្រីជានិច្ច
យល់ចិត្តបងហើយឬនៅព្រលឹង
កុំខឹងនឹងបងដែលលួចស្នេហា
ប្រហែលជាគូវាសនា
ឱ្យចិន្ដានឹកអាល័យ
បើសិនជាតិនេះអភ័ព្វ
អូនក្លាយជាទ្រព្យអ្នកដទៃ
តែចិត្តរៀមស្នេហ៍នៅតែស្រមៃ
អាល័យ អាល័យចាំជួបស្រីជានិច្ច