Оберіть трек для відтворення
ផ្ទៃមេឃស្រអាប់ ស្ទើរស្លាប់ចិន្ដា
ធុញថប់ឱរាព្រោះ យើងបែកគ្នា
អូននឹកតែបង នឹកគ្រប់វេលា
ទ្រូងអូនគ្រាំគ្រា ចង់តែជួបបង
ផ្ទៃមេឃស្រអាប់ ស្ទើរផុតដង្ហើម
នឹកឃើញគ្រាដើម គ្រាដែលកន្លង
កាលនៅពីតូច យើងដើរត្រសង
អូនសូមឱ្យបង វិលវិញមកជួបស្រី
សូមបងវិលវិញ វិលវិញមកបង
សូមប្រុសស្នេហ៍ស្នង មេត្តាប្រណី
អូនសូមសារភាព កំហុសជូនថ្លៃ
សូមបង វិលវៃ មកជួបនឹងអូន វិញ
ផ្ទៃមេឃស្រអាប់ ជើងមេឃក៏ឆ្ងាយ
គ្មានពេលរសាយ ឱរាទោរម្នេញ
អូននឹកឈ្មោះបង ទន្ទឹងទន្ទេញ
សូមបងវិលវិញវិល មករួមស្នេហ៍
ផ្ទៃមេឃស្រអាប់ ទឹកភ្នែកអូនហូរ
សូមប្រុសបណ្ដូល អ្នកកុំគេចកែ
ចោលអូនម្នាក់ឯង ក្នុងសមុទ្រស្នេហ៍
អូនបន់ឱ្យតែ ប្រុសបងវិលវិញ