កំពូលភ្នំ ខ្ពស់សន្លឹម
ខ្ពស់គ្មានអ្វីផ្ទឹម ស្មើបាន
ទោះពពកស្ថិតក្នុងវេហាស៍
ក៏មិនអាចហោះឆ្លងបំពាន
ស្នេហ៍ពីរប្រាណ
គ្មានអ្នកណាបំបែកទេ
ទឹកជ្រោះហូរចាកគីរី
ហូរខ្លាំងគ្មានពីរ មិនឈប់
ទោះខ្យល់ព្យុះបក់បោករំលំ
មិនអាណិតសព្វព្រៃព្រឹក្សា
ក៏ស្នេហា មិនរង្គើដូចទឹកធ្លាក់
ខ្ញុំសូមរស់ សុខសាន្ត
ស្នេហ៍ពីរប្រាណ ស្រឡាញ់ប្តូរផ្តាច់
បរិសុទ្ធស្មោះស្ម័គ្រ
កុំឱ្យមាន ឧបសគ្គ
ធ្លាក់មកដល់ ឱ្យយើងព្រាត់គ្នា
មួយជាតិនេះ ខ្ញុំគ្មានប្រាថ្នា
អ្វីក្រៅពីរួមរស់នឹងគ្នា លុះគ្រាអវសាន
ទឹកជ្រោះហូរចាកគីរី
ហូរខ្លាំងគ្មានពីរ មិន ឈប់
ទោះខ្យល់ព្យុះបក់បោករំលំ
មិនអាណិតសព្វព្រៃព្រឹក្សា
ក៏ស្នេហា មិនរង្គើដូចទឹកធ្លាក់
ខ្ញុំសូមរស់ សុខសាន្ត
ស្នេហ៍ពីរប្រាណ ស្រឡាញ់ប្តូរផ្តាច់
បរិសុទ្ធស្មោះស្ម័គ្រ
កុំឱ្យមាន ឧបសគ្គ
ធ្លាក់មកដល់ ឱ្យយើងព្រាត់គ្នា
មួយជាតិនេះ ខ្ញុំគ្មានប្រាថ្នា
អ្វីក្រៅពីរួមរស់នឹងគ្នា លុះគ្រាអវសាន