Оберіть трек для відтворення
ចិត្តធ្លាប់រងគ្រោះ ព្រោះរឿងរំដួលអឺយ
ភ្លើងស្នេហ៍ឆាប ឆួលឆេះពេញអឺឱរា
ថ្ងៃនេះបានយល់ ស្គាល់ក្លិនបុប្ផា
ដែលមាននាមថា ចំប៉ាកោះថ្មីអឺយ
សូរិយាទាន់ទាប រាបអស្តង្គតអឺយ
សូរសែងរលត់ សល់សំឡេងរៃ
ប្រឹងជួយដង្ហើយ ស្រែកហៅឈ្មោះស្រី
សូមអូនប្រណី មកចម្លងផង
បងស្កាត់រកស្រី ដោយក្តីរលឹក
សុខចិត្តហែលទឹក បើគ្មានទូកឆ្លង
ចំប៉ាកោះថ្មី ប្រណីបងផង
សូមសួរបង្គង ទុកទម្រាំក្ស័យ
បើផ្កាបាក់មែក ស្អែកកោះរលាយអឺយ
ស្លាប់ក៏មិនស្តាយ ស្នេហ៍ស្មោះអឺភក្តី
កោះកែវទឹកហូរ ព័ទ្ធផ្នូកវី
ចំប៉ាកោះថ្មីកុំ បំភ្លេចបងអឺយ
បងស្កាត់រកស្រី ដោយក្តីរលឹក
សុខចិត្តហែលទឹក បើគ្មានទូកឆ្លង
ចំប៉ាកោះថ្មី ប្រណីបងផង
សូមសួរបង្គង ទុកទម្រាំក្ស័យ
បើផ្កាបាក់មែក ស្អែកកោះរលាយអឺយ
ស្លាប់ក៏មិនស្តាយ ស្នេហ៍ស្មោះអឺភក្តី
កោះកែវទឹកហូរ ព័ទ្ធផ្នូកវី
ចំប៉ាកោះថ្មីកុំ បំភ្លេចបងអឺយ