Оберіть трек для відтворення
សក្រវាទិ៍ ឱណាផ្ការំចេក
ពេលបង ក្រោកពីដេក
ខំបើក ភ្នែកសម្លឹង
សក្រវាទិ៍ ឱណាផ្ការំចេក
ពេលបង ក្រោកពីដេក
ខំបើក ភ្នែកសម្លឹង
ឃើញអូនឯង នៅឈរធ្វើធ្មឹង
ឃើញអូនឯង នៅឈរធ្វើធ្មឹង
ហាក់ដូចជាខឹង នឹងបងឬអី
ហាក់ដូចជាខឹង នឹងបងឬអី
ពីយប់មិញ បងអស់ កម្លាំងពេក
បានជាជ្រុល ដំណេក
សូមតែ អូនប្រណី
ពីយប់មិញ បងអស់ កម្លាំងពេក
បានជាជ្រុល ដំណេក
សូមតែ អូនប្រណី
អូននិយាយ សឹងតែរាល់ថ្ងៃ
អូននិយាយ សឹងតែរាល់ថ្ងៃ
ម្ដេចក៏លោកប្ដី នៅតែមិនដឹង
ម្ដេចក៏លោកប្ដី នៅតែមិនដឹង ហ៊ឹះ!
ទើបតែម្ដងនេះ ទេពៅពន្លក
ម្ដេចក៏អូន គំហ៊ក
ដាក់បង យ៉ាងអញ្ចឹង?
ទើបតែម្ដងនេះ ទេពៅពន្លក
ម្ដេចក៏អូន គំហ៊ក
ដាក់បង យ៉ាងអញ្ចឹង
ព្រោះយប់មិញ បងឯងស្រវឹង
ព្រោះយប់មិញ បងឯងស្រវឹង
តើមិនឱ្យខ្ញុំខឹង ឯណាបាន
តើមិនឱ្យខ្ញុំខឹង ឯណាបាន
បងស្រវឹង ពិតមែនហើយ អូនស្រី
តែរូបបងជាប្ដី ផ្ទះបងមិន ដែលខាន
បងស្រវឹង ពិតមែនហើយ អូនស្រី
តែរូបបងជាប្ដី ផ្ទះបងមិន ដែលខាន
រឿងរ៉ាវដែលមាន ទាំងប៉ុន្មាន
រឿងរ៉ាវដែលមាន ទាំងប៉ុន្មាន
គួរអូនកុំប្រកាន់ ខឹងបងអី
គួរអូនកុំប្រកាន់ ខឹងបងអី
ទើបតែម្ដងនេះ ទេពៅពន្លក
ម្ដេចក៏អូន គំហ៊ក
ដាក់បង យ៉ាងអញ្ចឹង?
ទើបតែម្ដងនេះ ទេពៅពន្លក
ម្ដេចក៏អូន គំហ៊ក
ដាក់បង យ៉ាងអញ្ចឹង?
ព្រោះយប់ មិញបងឯងស្រវឹង
ព្រោះយប់ មិញបងឯងស្រវឹង
តើមិនឱ្យខ្ញុំខឹង ឯណាបាន
តើមិនឱ្យខ្ញុំខឹង ឯណាបាន
បងស្រវឹង ពិតមែនហើយ អូនស្រី
តែរូបបងជាប្ដី ផ្ទះបងមិន ដែលខាន
បងស្រវឹង ពិតមែនហើយ អូនស្រី
តែរូបបងជាប្ដី ផ្ទះបងមិន ដែលខាន
រឿងរ៉ាវដែលមាន ទាំងប៉ុន្មាន
រឿងរ៉ាវដែលមាន ទាំងប៉ុន្មាន
គួរអូនកុំប្រកាន់ ខឹងបងអី
គួរអូនកុំប្រកាន់ ខឹងបងអី