Оберіть трек для відтворення
មេទ័ពបារមី នាមល្បីសុសសាយ
ជ័យសឹកពិតព្យា ឥតស្ដាយរូបកាយ និងជនជីវិត
រាជសីសំឡេង ប្រៀបបានញាក់ពិត
បារមីមានរិទ្ធ វាត់ខ្មាំងគ្មានប្រណី
សេកមាសហោះហើរ ឆ្លងព្រៃតូចធំ
ឥន្ទ្រីដាវជ័យតាព្រហ្ម វាយខ្មាំងគ្មានសំចៃ
ចក្រវាលប្រគុំ រយប្រាំខ្ទរដី
ច្បាំងស្លាប់ពេញព្រៃ
ដោយថ្វីដៃទ័ពលេខ៥
មហោសុទ្ធទ័ពខ្លាំង ច្បាំងសុទ្ធតែឈ្នះ
ព្រួញពេជ្រដូចរន្ទះ ខ្មាំងជួបកាលណាមិនដែលស៊ូទ្រាំ
ខ្លាបីដំរីសារ វិបុលឧត្តម
ប្រញុីទ័ពខ្មាំង ចោរឫស្យា
ព្រឹស្នាធ្លាប់បាន ចារក្នុងប្រវត្តិ
ខ្មាំងឮតែងរន្ធត់ ស្លុតស្លន់ញ័រអស់កាយា
កងរថគ្រោះមួយរយដប់បីហានក្លា លេខបួនជាសញ្ញា
ទមិឡឥតសាសនារអាថ្វីដៃ
មហោសុទ្ធទ័ពខ្លាំង ច្បាំងសុទ្ធតែឈ្នះ
ព្រួញពេជ្រដូចរន្ទះ ខ្មាំងជួបកាលណាមិនដែលស៊ូទ្រាំ
ខ្លាបីដំរីសារ វិបុលឧត្តម
ប្រញុីទ័ពខ្មាំង ចោរឫស្យា
ព្រឹស្នាធ្លាប់បាន ចារក្នុងប្រវត្តិ
ខ្មាំងឮតែងស្លុត រន្ធត់ញ័រអស់កាយា
កងរថគ្រោះមួយរយដប់បីហានក្លា លេខបួនជាសញ្ញា
ទមិឡឥតសាសនារអាថ្វីដៃ