Оберіть трек для відтворення
ឱ!សង្សារ មាសបងអឺយ
តាំងពីត្រាណត្រើយ ព្រាត់ទៅ
អូនទុកនៅអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន
ស្រណោះបឹងឈូក អុំទូកលេងជាមួយគ្នា
ក្រោមចន្ទ្រារស្មីសោភា ដូចភក្ត្រកល្យាណ
ពេលអូនបានញញឹម មកកាន់រៀម ម្តងម្តង
ឱ្យរៀមស្នហ៍ស្នងស្នេហ៍តែ នួនល្អងជាប់ក្នុងចិត្ត
បំភ្លេចមិនបាន
ឱ!សង្សារ មាសបងអឺយ
តាំងពីត្រាណត្រើយ ព្រាត់ទៅ
អូនទុកនៅអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន
ស្រណោះ វាលវែង កន្លែងធ្លាប់ អង្គុយលេង
ស្កាប់ចម្រៀងបទភ្លេង ធម្មជាតិបំពេ អារម្មណ៍
ច្រៀងសណ្តំឱ្យស្រីមិត្រម៉ុម រសាយទុក្ខ ស្រមៃក្ដីសុខ
សុខក្នុងចិត្តឥតកង្វល់ ណាអូនអឺយ
ឱ!សង្សារមាស បងអឺយ
តាំងពីត្រាណត្រើយព្រាត់ទៅ
អូនទុកនៅអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន
សែនស្ដាយកាយអូន លុះសូន្យរលត់សង្ខារ
បងប្រាថ្នា ក្នុងចិត្តសច្ចា ជួបតែត្រាណត្រើយ
មាសបងអឺយរៀមទុក្ខ ឥតស្បើយ ឥតល្ហើយទេ
ទុក្ខរឹតតែទ្វេ អាល័យស្នេហ៍គូជីវិត
បំភ្លេចមិនបាន