Оберіть трек для відтворення
អូនអើយអូនស្រី
អូនស្រី ទៅណាមកណា
សូមស្គាល់ជីវា ស្គាល់ជីវា
តើបានដែរឬទេស្រី
សូមស្គាល់ផ្ទះផង
ផ្ទះផង ព្រមទាំងឈ្មោះស្រី
សូមស្គាល់ផ្ទះផង
ផ្ទះផង ព្រមទាំងឈ្មោះស្រី
សូមពៅប្រណី ពៅប្រណី
ដោយសេចក្ដីមេត្តា
កោតប្រុស មុខរឹង
មុខរឹង មកសុំស្នេហា
ជួបស្រី កណ្ដាលផ្សារ
កណ្ដាលផ្សា
រវាចាគ្មានគិតក្រែង
ឮគួរឱ្យក្ដៅ
ដូចថ្ងៃប្រេះបែកក្រហែង
ឮគួរឱ្យក្ដៅ
ដូចថ្ងៃប្រេះបែកក្រហែង
មកវាចាថ្លែងគ្មានគិតក្រែង
សុំស្នេហាពីរូបស្រី
ខែកត្តិក ដល់ហើយ
អូនអើយ រងាទេថ្លៃ
កុំកាចពេកស្រី សូមប្រណី
សូមប្រណី បងខ្លះទៅ
នេះនែ ខ្សែក
ខ្សែក មាសក្រហមឆ្អៅ
នេះនែ ខ្សែក
ខ្សែក មាសក្រហមឆ្អៅ
បងឱ្យស្រីពៅ ឱ្យស្រីពៅ
ទុកបញ្ចាំចិត្តស្នេហ៍
ខ្ញុំមិនយកទេ
យកទេ តែអាណិតដែរ
ចូលដល់ឪម៉ែ ដល់ឪម៉ែ
ក្រែងប្រសើរជាជាង
បងមិនរាទេ
មាសមេ ឱ្យតែបានស្គាល់នាង
បងមិនរាទេ
មាសមេ ឱ្យតែបានស្គាល់នាង
បើគាត់ព្រមព្រៀង គាត់ព្រមព្រៀង
យើងរៀបការនឹងគ្នា
ខែកត្តិក ដល់ហើយ
អូនអើយ រងាទេថ្លៃ
កុំកាចពេកស្រី សូមប្រណី
សូមប្រណី បងខ្លះទៅ
នេះនែ ខ្សែក
ខ្សែក មាសក្រហមឆ្អៅ
នេះនែ ខ្សែក
ខ្សែក មាសក្រហមឆ្អៅ
បងឱ្យស្រីពៅ ឱ្យស្រីពៅ
ទុកបញ្ចាំចិត្តស្នេហ៍
ខ្ញុំមិនយកទេ
យកទេ តែអាណិតដែរ
ចូលដល់ឪម៉ែ ដល់ឪម៉ែ
ក្រែងប្រសើរជាជាង
បងមិនរាទេ
មាសមេ ឱ្យតែបានស្គាល់នាង
បងមិនរាទេ
មាសមេ ឱ្យតែបានស្គាល់នាង
បើគាត់ ព្រមព្រៀង គាត់ព្រមព្រៀង
យើងរៀបការនឹងគ្នា