Оберіть трек для відтворення
រាល់ថ្ងៃខំបែរបន់ នឹកដល់គុណទេវតា
សូមលោកជួយមេត្តា នាំចិន្ដាឱ្យគេប្រណី
ចិត្តខ្ញុំពិតជាស្មោះ មិនប្រែផ្លាស់ពីរបី
រាល់យប់គេងស្រមៃ
ឃើញរូបស្រី នៅនែបនិត្យកាយ
មេឃអើយ មេឃអើយមេឃ
ខ្ពស់ផុតភ្នែកមើលឃើញសែនឆ្ងាយ
ចិត្តខ្វល់ចង់យល់ឆោមឆាយ
ម្ដេចអូនព្រងើយ ឈប់ឆ្លើយរកបង
ដឹងទេថាបងស្ម័គ្រ
ស្ម័គ្រតែកែវនួនល្អង
តែចិន្ដាសៅហ្មង
ព្រោះមាសបងមិនព្រមឆ្លងឆ្លើយ
មេឃអើយ មេឃអើយមេឃ
ខ្ពស់ផុតភ្នែកមើលឃើញសែនឆ្ងាយ
ចិត្តខ្វល់ចង់យល់ឆោមឆាយ
ម្ដេចអូនព្រងើយឈប់ឆ្លើយរកបង
ដឹងទេថាបងស្ម័គ្រ
ស្ម័គ្រតែកែវនួនល្អង
តែចិន្ដាសៅហ្មង
ព្រោះមាសបងមិនព្រមឆ្លងឆ្លើយ