Оберіть трек для відтворення
ស្រាមួយកែវ លើកជូនសង្សារ
សូមបងពិសា ភ្លក្សមើលទៅ
ភ្លក្សមើលទៅ
ស្រាក៏ឆ្ងាញ់ រូបអូនក៏ស្រស់
ស្រាក៏ឆ្ងាញ់ រូបអូនក៏ស្រស់
ទីនេះហើយគឺ ភូមិឋានស្រណុក
សុខសាន្តរបស់បង របស់បង
អ្នកផឹកមិន ស្រវឹងនឹងស្រាទេ
ស្រាឆ្ងាញ់ មិនឆ្ងាញ់ ដូចអូនដែរ
ដូចអូនដែរ
បីកែវចូលពោះ ដំណើរទោរ
បីកែវចូលពោះ ដំណើរទោរ
ទីនេះហើយគឺ ភូមិឋានស្រណុក
សុខសាន្តរបស់បង របស់បង
សង្សារស្នេហ៍ តែផ្កាក្រៅរបង
ផ្កាក្រៅរបង ព្រោះមានស្នេហ៍ស្មោះ
មានស្នេហ៍ស្មោះ
បើមិនជឿសូមស្នេហ៍មើលចុះ
បើមិនជឿសូមស្នេហ៍មើលចុះ
ទីនេះហើយគឺភូមិឋានស្រណុក
សុខសាន្តរបស់បង របស់បង
អូនមានចិត្ត ស្មោះចំពោះបង
សូមកុំធ្វើឱ្យ អូនខូចចិត្ត
អូនខូចចិត្ត
បើស្ម័គ្រពិត ផឹកមួយកែវនេះទៅ
បើស្ម័គ្រពិត ផឹកមួយកែវនេះទៅ
ទីនេះហើយគឺ ភូមិឋានស្រណុក
សុខសាន្តរបស់បង របស់បង
បើស្ម័គ្រស្មោះ ទើបបានជាគូ
បើមិនស៊ូ ក៏ធ្វើជាស្នេហ៍
ធ្វើជាស្នេហ៍
ឱ្យតែព្រម ធ្វើទៅសមហើយ
ឱ្យតែព្រម ធ្វើទៅសមហើយ
ទីនេះហើយគឺ ភូមិឋានស្រណុក
សុខសាន្តរបស់បង របស់បង
ហ្វូងផ្កាយ កំដរ ដួងព្រះចន្ទ
អូនសូមកំដរ ប្រុសមាសស្នេហ៍
ប្រុសមានស្នេហ៍
ស្នេហ៍ពិតគឺ លលកញីឈ្មោល
ស្នេហ៍ពិតគឺ លលកញីឈ្មោល
ទីនេះហើយគឺ ភូមិឋានស្រណុក
សុខសាន្តរបស់បង របស់បង