Оберіть трек для відтворення
គ្រាន់តែគេ ញញឹមរកម្ដង
ទ្រូងសៅហ្មង ញាប់ញ័រពេកក្រៃ
ចង់ដឹងណាស់ តើមកពីអ្វី
បានជាស្រី រំភើប ម្លឹងៗ?
ស្នេហា
នេះឬសេចក្ដី ស្នេហា
គួរខ្លាច សេចក្ដី ស្នេហា
ខូចចិត្តក៏ព្រោះ ស្នេហា
យ៉ាងណា ទើបដោះស្រាយបាន
ស្នេហានាំ អំពល់គ្រប់មុខ
បង្កទុក្ខ រុករានពេញប្រាណ
ក្ដីសប្បាយ ដែលធ្លាប់តែមាន
អន្តរធាន វិនាសគ្មានសល់
ស្នេហា
នេះឬ? សេចក្ដី ស្នេហា
គួរខ្លាច សេចក្ដី ស្នេហា
ខូចចិត្តក៏ព្រោះ ស្នេហា
តើគួរប្រាថ្នាធ្វើអ្វី?
ខ្ញុំត្រូវវាង វាសចៀសឱ្យឆ្ងាយ
ព្រោះនឹកស្ដាយ រូបកាយជាស្រី
តែធ្លាក់ផុង អន្លង់អប្រិយ
ខ្មាសលោកិយ ជាងអ្វីទាំងអស់
ស្នេហ៍អប្បលក្ខណ៍ ឧបសគ្គគ្រប់យ៉ាង
នរណាសាង គឺពិតជាខុស
ជ្រុលខ្លួនហើយ មិនងាយនឹងដោះ
រងទុក្ខទោស អស់មួយជីវិត
ស្នេហា
នេះឬ? សេចក្ដី ស្នេហា
គួរខ្លាច សេចក្ដី ស្នេហា
ខូចចិត្តក៏ព្រោះ ស្នេហា
សូមសច្ចា មិនឱ្យយល់
ឈប់ញញឹម ឱ្យខ្ញុំទន់ចិត្ត
ឈប់ប្រឌិដ្ឋ រឿងស្នេហ៍អកុសល
បើស្នេហា នាំឱ្យអំពល់
តើចង់ស្គាល់ បានផលអ្វីទៅ?
ស្នេហា
នេះឬ? សេចក្ដី ស្នេហា
គួរខ្លាច សេចក្ដី ស្នេហា
ខូចចិត្តក៏ព្រោះ ស្នេហា
ខ្ញុំមិនប្រាថ្នាស្គាល់ទេ