Оберіть трек для відтворення
នឹកសង្ឃឹម... ជានិច្ច
ថាចិត្តស្រីគ្មានភ្លេចបងទេ
ស៊ូរង់ចាំ តាមពាក្យស្បថស្បែ
គ្មានប្រែ គេចកែ រកស្នេហ៍ ថ្មីឡើយ
នឹកសង្ឃឹម... រង់ចាំ
ច្រើនខែឆ្នាំ បងទ្រាំយូរហើយ
ចង់រស់នៅជិតពៅត្រាណត្រើយ
អូនអឺយ! កុំឆ្លើយទេ ទៅថ្ងៃក្រោយ
ក្ដី អង្វរ ករ
បងក្រ ខ្សត់ខ្សោយ
បើសិនជាតិនេះរុះរោយ
ជាតិក្រោយ សូមឱ្យសង្ឃឹមជាថ្មី
នឹកសង្ឃឹម... គ្រប់ជាតិ
ថាជួបទៀត មិនឃ្លាតពីស្រី
បើជាតិនេះ ស្នេហ៍មានរស្មី
លោកីយ៍ គ្មានអ្វីសុខលើសបងឡើយ
នឹកសង្ឃឹម... គ្រប់ជាតិ
ថាជួបទៀតមិនឃ្លាតពីស្រី
បើជាតិនេះស្នេហ៍មានរស្មី
លោកីយ៍ គ្មានអ្វីសុខលើសបងឡើយ
ហឺ...! ហឺ...! ហឺ...!