Оберіть трек для відтворення
ចិត្ត អើយចិត្តដែល ស្រឡាញ់
អូនសុខចិត្តចុះចាញ់ហើយក្តីស្នេហា ដែលប្រាថ្នាលើបង
សូមមេត្តា ដល់ស្រីផង
បំណាច់អូនស្ម័គ្រលើបង ឆ្លើយមកនួនល្អងអស់ចិត្តស្រី
ព្រោះអូនគ្មានចិត្តចង់បែកចោលស្នេហ៍ទេណា ប្រុសថ្លៃ
សូម ស្រដីព្រោះ ស្រីស្ម័គ្រតែបងមួយកុំព្រួយ
ថាអូនបែកបែរ ប្រែចិន្តា
ចិត្ត អើយចិត្តដែលស្រឡាញ់
ប្រុសៗច្រើនណាស់ដែលក្នាញ់ តែអូនមិនត្រូវការ
អូនស្រឡាញ់ តែបងមួយ
ជាត្រួយជីវិតហើយណា៎ថ្លៃ
ទោះបីយប់ថ្ងៃអូននៅតែនឹក
ពេលព្រះចន្ទ្ររះពន្លឺភ្លឺច្បាស់ គួរឱ្យចិត្តខ្ញុំរីករាយ
តែ បាត់ប្រុសថ្លៃ ឱ្យស្រីចំបែងក្នុងឱរា
ព្រោះចិត្តប្រាថ្នាស្នេហ៍តែបងមួយ
ចិត្ត អើយចិត្តដែលស្រឡាញ់
ប្រុសៗច្រើនណាស់ដែលក្នាញ់ តែអូនមិនត្រូវការ
អូនស្រឡាញ់តែបងមួយ
ជាត្រួយជីវិតហើយណា៎ថ្លៃ
ទោះបីយប់ថ្ងៃអូននៅតែនឹក
ពេលព្រះចន្ទ្ររះពន្លឺភ្លឺច្បាស់ គួរឱ្យចិត្តខ្ញុំរីករាយ
តែ បាត់ប្រុសថ្លៃ ឱ្យស្រីចំបែងក្នុងឱរា
ព្រោះចិត្តប្រាថ្នា ស្នេហ៍តែបងមួយ