ចន្ទយាង យាងឆ្ងាយទៅហើយ
ព្រះចន្ទអឺយ ចោលខ្ញុំនៅនឹងអ្នកណា
ឱ្យខ្ញុំ គ្រាំខ្លោចផ្សា
នៅកំព្រា នៅកំព្រានឹងព្រឹក្សព្រៃ
ស្ដាយភក្រ្គ ភក្រ្គដែលផូរផង់
ចន្ទពេញវង់ ឱ្យខ្ញុំនៅនឹកស្រមៃ
គ្រាដែល ស្គាល់រស្មី
ជឿថាស្រី ព្រមប្រណីរៀមមិនខាន
ខ្ញុំជា ទន្សាយ ឆ្ងាយភពចិត្ត
សូមចន្ទអាណិតប្រោសប្រាណ
រក្សា រូបខ្ញុំ លើវិមាន
ឱ្យបានសុខសាន្ដផងណា
រៀមរស់ រស់ក្នុងលោកីយ៍
ផ្ញើនិស្ស័យ ភក្ដីតែនឹងចន្រ្ទា
បើចន្ទ លាលោកា
ទើបស្នេហា ទើបស្នេហារលាយបាន
ខ្ញុំជា ទន្សាយ ឆ្ងាយភពចិត្ត
សូមចន្ទអាណិតប្រោសប្រាណ
រក្សា រូបខ្ញុំ លើវិមាន
ឱ្យបានសុខសាន្ដផងណា
រៀមរស់ រស់ក្នុងលោកីយ៍
ផ្ញើនិស្ស័យ ភក្ដីតែនឹងចន្រ្ទា
បើចន្ទ លាលោកា
ទើបស្នេហា ទើបស្នេហារលាយបាន