Сингл / Трек
ដួង... ចន្ទអឺ... អឺយ
ម្តេចឡើយ... ព្រងើយ... នឹងខ្ញុំ
ហុឺ... ដែលចាំទទួលរស្មី
ព្រងើយ ព្រងើយ យូរម្លេះ
យប់នេះ ចន្ទរះធ្វើអ្វី
ចោលរស្មី រស្មី បំភ្លឺនរណា
ចោលរស្មី រស្មី បំភ្លឺនរណា
ខ្ញុំរែងរងា គ្មានគ្នាកៀកកើយ
ឱដួងចន្ទអឺយ ឱដួងចន្ទអឺយ
ឆ្លើយមកស្នេហ៍ខ្ញុំទេ?
ឱ! បុប្ផារីកជិតដៃហើយ
គេធ្វើព្រងើយ កន្តើយមិនខ្ចីមើលផង
ឱបើបានគេបីត្រកង
សូមផ្សងសច្ចា
សង្ខារស៊ូក្ស័យ លើដៃតែមួយ
ឆ្លើយប្រាប់អឺ! អូនផង
បង... អឺយ
ដៃបីអឺ! អូនហើយ
ស្រឡាញ់អូន... ទេ?
កាលរស់អឺ! ជាមនុស្ស គ្មានគេថ្មមបី
លុះគ្រាអឺ! ក្សិណក្ស័យ
ស្រាប់តែមានដៃ គេបីត្រកង
ស្លាប់ចាប់ស្តាយ ទៅផង
រស់មិនដូច បំអឺណង
បងអឺយ!
បង... អឺយ!
ផ្សងជួបជាតិក្រោយ
ផ្សងជួបជាតិក្រោយ
ឈាមស្រក់អឺ តក់!តក់!
ដក់លើធរណី
អូនទុកអឺ ជាទី
អនុស្សាវរីយ៍ ចងដៃបងហើយ
នឹកអូនផង បងអឺយ
ឱបក្រសោប កៀកកើយ
ឆ្លើយប្រាប់អឺ! អូនផង
បង... អើយ
បងស្រឡាញ់អូនទេ
បងស្រឡាញ់អូនទេ?
សូមលាហើយ លាហើយ! លាហើយ!
លាហើយ!
ឱ... បងអឺយ នៅឱ្យសុខា
អូនលាហើយ អូនលាហើយ
ព្រះអឺយ សូមឱ្យចាំជាតិ
ជួបបងទៀត កុំឃ្លាតដូច ជាតិនេះ
បង... អឺយ!
បង... អឺយ!
ថ្ងៃលិច ទៅហើយ
រៃយំអឺ! ល្វើយ! ល្វើយ!
ឱ!ស្លឹកឈើអឺយ ម្តេចដាច់ចាកមែក
បង... អឺយ!
លា... ហើយ!
បង... អឺយ!
លា... ហើយ!