បងស្នេហ៍រូបអូន លុះសូន្យសង្ខារ
ជាតិនេះប្រាថ្នា ជួបតែរូបស្រី
ស៊ូស្លាប់ស៊ូរស់ ចិត្តស្មោះភក្តី
សូមតែស្រីអូន អាណិត
ខុសត្រូវយ៉ាងណា សូមអូនកុំខឹង
បងស្នេហ៍ព្រលឹង ទេណាជីវា
ស្នេហ៍អូនស្នេហ៍អូន មិនព្រាត់ទៅណា
សូមមេត្តាអាណិតបង
យើងទាំងពីរស្មោះ នឹងគ្នា
ស្នេហ៍បានសុខាដូច បំណង
ទៅណាពីរនាក់ ដើរត្រសង
មិនមានរឿងសៅហ្មងក្នុងចិន្តា
បើមានរូបបង ត្រូវមានរូបអូន
លុះដល់ថ្ងៃសូន្យ ក៏មិនឃ្លាតឃ្លា
ជឿចុះ! ជឿចុះ!
គ្រប់ជាតិណាណា
យើងផ្សងសច្ចានឹងគ្នា
អូនស្នេហ៍បងពិត អូនស្នេហ៍បងពិត
សូមបងជឿចិត្តអូន ចិត្តអូនចុះណាថ្លៃ
យើងស្មោះនឹងគ្នា លុះគ្រាក្សិណក្ស័យ
សូមបងកុំភ័យ ឡើយណា
បើមានរូបបង ត្រូវមានរូបអូន
លុះដល់ថ្ងៃសូន្យ ក៏មិនឃ្លាតឃ្លា
ជឿចុះ! ជឿចុះ!
គ្រប់ជាតិណាណា
អូនសូម សច្ចានឹងបង
យើងទាំងពីរស្មោះនឹងគ្នា
ស្នេហ៍បានសុខាដូចបំណង
ទៅណាពីរនាក់ដើរត្រសង
មិនមានរឿងសៅហ្មងក្នុងចិន្តា
បើមានរូបបងត្រូវមានរូបអូន
លុះដល់ថ្ងៃសូន្យក៏ មិនឃ្លាតឃ្លា
ជឿចុះ ជឿចុះ
គ្រប់ជាតិណាណា
យើងផ្សងសច្ចានឹងគ្នា
យើងទាំងពីរស្មោះនឹងគ្នា
ស្នេហ៍បានសុខាដូចបំណង
ទៅណាពីរនាក់ដើរត្រសង
មិនមានរឿងសៅហ្មងក្នុងចិន្តា
បើមានរូបបងត្រូវមានរូបអូន
លុះដល់ថ្ងៃសូន្យ ក៏មិនឃ្លាតឃ្លា
ជឿចុះ! ជឿចុះ!
គ្រប់ជាតិណាណា
យើងផ្សងសច្ចានឹងគ្នា