Оберіть трек для відтворення
ស្រណោះភ្លៀង ដូចសំនៀងស្រី
ធ្លាប់ឮ រាល់ថ្ងៃ
ឱ្យរៀមស្រមៃនឹក
រាល់ពេលថ្ងៃ យប់ព្រឹក
នឹកអឺយ សែននឹក
រលឹកមាសស្ងួន នួនធ្លាប់ស្នេហា
ស្រណោះភ្លៀង ដូចចម្រៀងស្នេហ៍
បងច្រៀង បំពេ
ឱ្យកើយលើឱរ៉ា
ឥឡូវបាត់ពៅ ទៅណា
ឱ្យរៀម ខ្លោចផ្សា
ព្រោះតែកន្និដ្ឋា ឃ្លាតឆ្ងាយពីបង
អូនភ្លេចហើយ ភ្លេចខ្នើយកម្សត់
អូនភ្លេចបទ ដែលរៀមបំពេនួនល្អង
ភ្លេចមុង ពូកខ្នើយ
ធ្លាប់កល់កើយ មិនដែលឱ្យហ្មង
អូនភ្លេចចំណង
ដៃអូននិងបង ក្នុងថ្ងៃរៀបការ
ស្រណោះភ្លៀង ច្រៀងទាំងទឹកភ្នែក
ច្រៀងរឿង សង្វេគ
រឿងជីវិតខ្លោចផ្សា
ថ្ងៃនេះទៅមុខកំព្រា
វេទនាដួងចិត្ត
ជីវិតឥតន័យ លុះថ្ងៃអវសាន
អូនភ្លេចហើយ ភ្លេចខ្នើយកម្សត់
អូនភ្លេចបទ ដែលរៀមបំពេនួនល្អង
ភ្លេចមុង ពូកខ្នើយ
ធ្លាប់កល់កើយ មិនដែលឱ្យហ្មង
អូនភ្លេចចំណង
ដៃអូននិងបង ក្នុងថ្ងៃរៀបការ
ស្រណោះភ្លៀង ច្រៀងទាំងទឹកភ្នែក
ច្រៀងរឿង សង្វេគ
រឿងជីវិតខ្លោចផ្សា
ថ្ងៃនេះទៅមុខកំព្រា
វេទនាដួងចិត្ត
ជីវិតឥតន័យ លុះថ្ងៃអវសាន