Оберіть трек для відтворення
អូនសូមរស់នៅក្បែទ្រូងបង
ចិន្តាអូនប៉ងស្ម័គ្រលើបងពិត
ទោះយប់ឫថ្ងៃ អូននឹកមិនភ្លេច
នឹកជានិច្ច ចិន្តាចងចាំ
ខ្យល់បក់រំភើយ ឆ្លើយឆ្លងរកគ្នា
អូនគេងកំព្រា រងារកាយា
តើធ្វើម្តេចនឹងបានយល់ស្នហា
ស្នេហាដែលឃ្លាតទៅឆ្ងាយ
អាហា... ហុឹម...!
បងអឺយត្រឡប់មករកអូនផង
អូនគេងមិនលក់ ចិត្តអន្ទះសា
នឹកប្រុសស្នេហា ធ្លាប់បីត្រកង
ឥឡូវនៅឆ្ងាយ អូនសែនសៅហ្មង
នឹកបង តែមួយប៉ុណ្ណោះ
ស្រណោះធ្លាប់ថ្នម មិនដែលឱ្យទាស់
បងធ្លាប់ហៅឈ្មោះ ស្រណោះមិនភ្លេច
ឱ្យដួងចិត្ត រឹតព្រួយតែម្នាក់ឯង
ចំបែង ចិត្តឥតល្ហែ
អាហា... ហុឹម...!
ព្រោះតែប្រុសស្នេហ៍ ឃ្លាតឆ្ងាយពីអូន
អូនសូមរស់នៅក្បែទ្រូងបង
ចិន្តាអូនប៉ងស្ម័គ្រលើបងពិត
ទោះយប់ឫថ្ងៃ អូននឹកមិនភ្លេច
នឹកជានិច្ច ចិន្តាចង់ចាំ
ខ្យល់បក់រំភើយ ឆ្លើយឆ្លងរកគ្នា
អូនគេងកំព្រា រងារកាយា
តើធ្វើម្តេចនឹងបានយល់ស្នហា
ស្នេហាដែលឃ្លាតទៅឆ្ងាយ
អាហា... ហុឹម...!
បងអឺយត្រឡប់មករកអូនផង