Оберіть трек для відтворення
ឱ! ធម្មជាតិអឺយ!
បង្កើតខ្ញុំហើយ
ម្ដេចឡើយ? មកប្រល័យ
ឱ្យក្ស័យ វិញច្នេះណា
បានយល់ ស្នេហា
ឥឡូវប្រែ ងងឹតឈឹង
បើប្រែ ងងឹត
ងងឹត ទៅចុះ
ជាតិនេះ បានជាខុស
អស់ហើយ ក្ដីរំពឹង
ខ្ញុំឈប់ ចង់ដឹង
ឈប់រំពឹង ហើយស្នេហា
ធ្វើម្ដេចនិស្ស័យកម្ម តាមផ្ដន្ទា
ជាតិនេះវេទនា គ្រាំគ្រាស្ទើរតែមរណា
រស់នៅរាល់ថ្ងៃ
ឥតន័យខ្លឹមសារ
ជួបតែស្នេហា ហោះហើរដូចផ្សែង
ភ្លឺហើយងងឹត
ឥតយល់រស្មី
ស្នេហ៍ហើយ ប្រែឥតន័យ
រាល់ថ្ងៃ ទ្រូងចំបែង
តែស៊ូ ទ្រាំរស់
ម្នាក់ឯង តាមព្រេងវាសនា
ធ្វើម្ដេច និស្ស័យកម្ម តាមផ្ដន្ទា
ជាតិនេះវេទនា គ្រាំគ្រាស្ទើរតែមរណា
រស់នៅរាល់ថ្ងៃ ឥតន័យខ្លឹមសារ
ជួបតែស្នេហា ហោះហើរដូចផ្សែង
ភ្លឺហើយ ងងឹត
ឥតយល់ រស្មី
ស្នេហ៍ហើយ ប្រែឥតន័យ
រាល់ថ្ងៃ ទ្រូងចំបែង
តែស៊ូ ទ្រាំរស់
ម្នាក់ឯង តាមព្រេងវាសនា