Оберіть трек для відтворення
សូរិយាពន្លឺថ្លាបំភ្លឺផែនដី
ហាក់ដូចជារូបបងរស្មី
មានចិត្តភក្ដីមកលើរូបអូន
នឹកស្រណោះ កាលដែលប្រុស កៀកកើយខ្លួន
ឬមួយក៏ចិត្ត ប្រុសស្ងួន
បំភ្លេចស្នេហ៍អូន ប្រុសលែង នឹកនា
មិនមែនទេ ប្រុសមិនបែរ បែកស្នេហ៍ពីស្រី
នៅស្រណោះមិនអស់អាល័យ
នៅស្មោះភក្ដីតែស្រីរដ្ឋា
គឺមិនពិតដូចវរមិត្រអូនវាចា
បងពិតជាស្មោះចិន្ដា
មិនភ្លេចស្នេហា! ស្នេហា! យើងទេ!
បើពិតដូចពាក្យដែលបងវាចា
ចិត្តអូនកួចស្នេហារឹតតែទ្វេ
បងពិតជាស្មោះមិនដោះដៃទេ
ក្នុងរឿងស្នេហ៍
កែប្រែចោលមិនបានឡើយ ណា៎អូនណា!
សូមឱ្យស្នេហ៍ យើងទាំងពីរ ស្ថិតស្ថេរ តទៅ
បើវាសនាចារហើយបើកផ្លូវ
សូមលោកតម្រូវជួយឱ្យដល់ត្រើយ
អូននិងបង ឆ្លងស្ពានសុខ ដរាបអឺយ
ស្នេហ៍យើងឆ្លងផុតដល់ត្រើយ
នេះហើយឋានសួគ៌ សុភមង្គល