Оберіть трек для відтворення
បំណាច់ចិត្តស្នេហ៍ ស្ទើរតែលេបបាន
ស្ទើរតែលេបបាន
ចំពោះកល្យាណ ប្រាណបងលែងគិត
បងត្រូវតស៊ូ លុះសូន្យជីវិត
លុះសូន្យជីវិត
មិនឱ្យមាសស្និទ្ធ របេះបានគេ
អូនល្អទាំងអស់ ស្រស់គ្មានទាស់ភ្នែក
ស្រស់គ្មានទាស់ភ្នែក
ពេញចិត្តអនេក ដូចមេឃនិងខែ
ចិត្តបងស្រលាញ់ ចុះចាញ់ក្តីស្នេហ៍
ចុះចាញ់ក្តីស្នេហ៍
ដូចខែរះពេញ ចុះចាញ់ពពក
ឆ្ងល់ណាស់ជួនកាលចិត្តបង ឆាប់ខឹង
បើព្រលឹងអូនស្ងៀម មិនសូវរាប់រក
មនុស្សដ៏ទៃ មិនខ្ចីនឹកភ្នក
មិនខ្ចីនឹកភ្នក
ចំពោះពន្លក ខឹងផងស្នេហ៍ផង
ទើបតែឥឡូ បងបានដឹងច្បាស់
បងបានដឹងច្បាស់
ថាខឹងពីព្រោះសេចក្តីស្នេហ៍ស្នង
ប្រច័ណ្ឌព្រោះស្នេហ៍ បែរខឹងនួនល្អង
បែរខឹងនួនល្អង
កុំប្រកាន់បង ខឹងព្រោះស្រលាញ់
ឆ្ងល់ណាស់ជួនកាលចិត្តបង ឆាប់ខឹង
បើព្រលឹងអូនស្ងៀម មិនសូវរាប់រក
មនុស្សដ៏ទៃ មិនខ្ចីនឹកភ្នក
មិនខ្ចីនឹកភ្នក
ចំពោះពន្លកខឹងផងស្នេហ៍ផង
ទើបតែឥឡូវ បងបានដឹងច្បាស់
បងបានដឹងច្បាស់
ថាខឹងពីព្រោះសេចក្តីស្នេហ៍ស្នង
ប្រច័ណ្ឌព្រោះស្នេហ៍ បែរខឹងនួនល្អង
បែរខឹងនួនល្អង
កុំប្រកាន់បង ខឹងព្រោះស្រលាញ់
កុំប្រកាន់បង ខឹងព្រោះស្រលាញ់
កុំប្រកាន់បង ខឹងព្រោះស្រលាញ់
កុំប្រកាន់បង ខឹងព្រោះស្រលាញ់