Оберіть трек для відтворення
ផ្ញើកងចងដៃ ស្រីថ្លៃស្នេហាអឺអឺងអឺយ
តាមពាក្យអូនទារ បងមិនហ៊ានខាន
ទោះក្រដល់ថ្នាក់ បុណ្យសក្ដិជាស្មៀន
ខំរកឱ្យបានផ្ញើជូនស្រីថ្លៃ
បើអូនយល់ថា កងជាដួងចិត្តអឹងអឺអឺយ
តំណាងពាក្យពិត ជាកងនិស្ស័យ
ជាញើសជាសាច់ បងប្រឹងរាល់ថ្ងៃ
ពាក់ហើយអាល័យ ដល់រូបបងផង
បណ្ដាំប៉ុណ្ណឹង គួរដឹងគួរចាំ
មិនបានមួយឆ្នាំ អូនប្រែបែរខ្នង
ពេលជួបមុខហើយ ព្រងើយដាក់បង
ត្បូងពេជ្រដាំកង ក៏មិនចេះស្ដី
បើកងវាចា ប្រាប់ថាមានម្ចាស់អឺងអឺអឺយ
ម្ល៉េះអូនកាត់ខ្មាស ដូចនាងកង្រី
តែផ្ទុយទៅវិញ អូនមានគូថ្មី
បណ្ដើរធ្វើហី ឱ្យបងក្អួតឈាម
បណ្ដាំប៉ុណ្ណឹង គួរដឹងគួរចាំ
មិនបានមួយឆ្នាំ អូនប្រែបែរខ្នង
ពេលជួបមុខហើយ ព្រងើយដាក់បង
ត្បូងពេជ្រដាំកង ក៏មិនចេះស្ដី
បើកងវាចាប្រាប់ថាមានម្ចាស់អើយ
ម្ល៉េះអូនកាត់ខ្មាស ដូចនាងកង្រី
តែផ្ទុយទៅវិញ អូនមានគូថ្មី
បណ្ដើរធ្វើហី ឱ្យបងក្អួតឈាម